ព័ត៌មាន
កីឡាករមកពី១០ប្រទេសចូលរួមព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃនៅកម្ពុជា
ដើម្បីផ្សាភ្ជាប់ជាមួយវិស័យទេសចរណ៍ កីឡាករមកពីបណ្ដាប្រទេសចំនួន១០ ទាំងក្នុងទ្វីបអាស៊ី និងអឺរ៉ុប ចូលរួមមហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីដណ្ដើមពានរង្វាន់ជើងឯក «ENEOS CHAMPIONSHIP ឆ្នាំ 2025» នាទីលានសន្ដិភាព លី យ៉ុងផាត់ ភ្នំពេញសាហ្វារី។
មហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ដណ្ដើមពានរង្វាន់នេះត្រូវបានរៀបចំដោយគណៈកម្មការរៀបចំការប្រកួតម៉ូតូត្រៃ សហការរៀបចំដោយក្រុមហ៊ុនប្រេងម៉ាស៊ីន ENEOS ប្រចាំកម្ពុជា និងទទួលស្គាល់ពីសហព័ន្ធកីឡាយានយន្ដកម្ពុជា។
លោក ពេជ្រ សុខា ប្រធានគណៈកម្មាធិការរៀបចំការប្រណាំងម៉ូតូត្រៃ បានបញ្ជាក់ថា ក្នុងនាមជាកូនខ្មែរ បានបង្ហាញមោទនភាពយ៉ាងក្រៃលែង ដែលកម្ពុជាមានឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ ហើយកាន់តែអស្ចារ្យ គឺកីឡាករដែលចូលរួមមានចំនួន១៨៥នាក់ មកពី១០ប្រទេសរួមមាន កម្ពុជា វៀតណាម ថៃ វែល ស្កត់ឡែន អង់គ្លេស បារាំង ហូឡង់អាហ្វ្រក និងអូស្ដ្រាលី។
លោកឧកញ៉ា សូ សុខប៊ុនលីម អគ្គនាយកក្រុមហ៊ុន PROFESSIONAL TRADER (CAMBODIA) និង ក្រុមហ៊ុនប្រេងម៉ាស៊ីន ENEOS ប្រចាំកម្ពុជា បានគូសបញ្ជាក់ថាការរៀបចំព្រឹត្តការណ៍ប្រណាំងម៉ូតូត្រៃដណ្តើម ជើងឯកពានរង្វាន់ ENEOS CHAMPIONSHIP នេះឡើងគឺ ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡាយានយន្ត ក៏ដូចជាវិស័យកីឡាប្រណាំងម៉ូតូត្រៃនៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន។ លោកឧកញ៉ា បានអះអាងទៀតថា មហាព្រឹត្តិការណ៍នេះ គឺធ្វើឡើងដើម្បីផ្សាភ្ជាប់រវាងកីឡាយានយន្ត និងទេសចរណ៍ ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅក្នុងកម្ពុជាផងដែរ ខណៈព្រឹត្តការណ៍នេះ មានការចូលរួមដោយកីឡាកជាតិ និងកីឡាកអន្តរជាតិ ដែលមកពីបណ្តាលប្រទេសប៉ែកអ៊ឺរ៉ុប អាស៊ីអាគ្នេយ៍ និងអាហ្វ្រីកខាងត្បូង៕
អត្ថបទបាន ចក់















-
ព័ត៌មាន24 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន