ព័ត៌មាន
កម្ពុជា-ចិន ប្រារព្ធពិធីបុណ្យពិសាខបូជានិងវេទិកា «ពន្លឺនៃក្ដីស្រឡាញ់មាតា» នៅកម្ពុជា
ភ្នំពេញ ៖ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទកម្ពុជា-ចិន រាប់រយអង្គ/នាក់ បានរួមគ្នាប្រារព្ធពិធីដង្ហែបុណ្យពិសាខបូជា និងវេទិកា «ពន្លឺនៃក្ដីស្រឡាញ់មាតា» នៅកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅបរិវេណវត្តមង្គលមានលក្ខណ៍ ហៅវត្តត្រពាំងគល់ ក្រោមអធិបតីភាពព្រះមង្គលបញ្ញាបណ្ឌិត សៅរ៍ តារាវី ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះគ្រូធីរវង្សាចារ្យ ព្រះអនុគណស្រុកត្រាំកក់ ខេត្តតាកែវ ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទកម្ពុជា និងចិន។
នៅក្នុងកម្មវិធី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ ព្រះមង្គលបញ្ញាបណ្ឌិត សៅរ៍ តារាវី បានឱ្យដឹងថា ពិធីបុណ្យវិសាខបូជា គឺជាពិធីបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជាបានចាត់ទុកជាបុណ្យជាតិ ដែលប្រារព្ធឡើង គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍នក្ខត្តសម័យដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសម្មាសម្ពុទ្ធ គឺទី១- ព្រះអង្គទ្រង់ប្រសូត ទី២- ព្រះអង្គទ្រង់ត្រាស់ដឹង និងទី៣- ព្រះអង្គទ្រង់ចូលបរិនិព្វាន។ ពិធីបុណ្យនេះ ក៍ត្រូវអង្គការសហប្រជាជាតិ បានប្រកាសទទួលស្គាល់ “វិសាខបូជា” ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការនិងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។
លោក អានទី វ័ង (Andy Wang) ប្រធានមូលនិធិវេទិកាស្នេហាមាតាពិភពលោក បានបញ្ជាក់ថា នៅលើពិភពលោកមានសេចក្តីស្រលាញ់មួយដែលមិនអាចលុបបំបាត់បាន គឺសេចក្តីស្រលាញ់របស់មាតា។ សេចក្តីស្រលាញ់របស់មាតាគឺមិនមានដែនកំណត់ ហើយនៅលើពិភពលោកគ្មានអ្វីធំជាងនេះឡើយ។ ដូច្នេះកម្មវិធីថ្ងៃនេះ គឺជាសន្និបាតលើកទី២ នៃសេចក្តីស្រលាញ់របស់មាតានៅកម្ពុជា ហើយនឹងមានការជំរុញទូទាំងប្រទេសលើពិភពលោក ដើម្បីជ្រើសរើសមាតាឆ្នើមទាំង១០រូបនៅក្នុងប្រទេសនីមួយៗ។
បើតា អ្នកនាង ខួយ ហៃលាន (Cui Hailian) ស្ថាបនិក និងជាប្រធានវេទិកាស្នេហាមាតាពិភពលោក និងលោកបណ្ឌិត ឆីវ ហ្វៃឡុង (Qiu Feilong) ស្ថាបនិកនៃវេទិកាស្នេហាមាតាពិភពលោក បានចាត់ទុកកម្មវិធីនេះ គឺជាការផ្តល់ប្រឹក្សាយោបល់នូវសេចក្តីស្រលាញ់ដល់មាតានៃពិភពលោកចាប់ផ្តើមពីប្រទេសកម្ពុជា យើងនឹងជំរុញចលនាសន្តិភាពពិភពលោក ផ្តើមពីចំនុចនៃសេចក្តីស្រលាញ់របស់មាតា។ លោកបណ្ឌិតបន្តថា ក្នុងប្រទេសនីមួយៗមានវប្បធម៌របស់ខ្លួនឯងរៀងៗខ្លួន ដូច្នេះចលនានៃក្តីស្រលាញ់របស់មាតា គឺអាចជំរុញផ្សព្វផ្សាយដល់សម្ព័ន្ធសារព័ត៌មាន និងធ្វើឱ្យមានចលនាទេសចរណ៍ ដែលអាចធ្វើឱ្យមានកំណើនភ្ញៀវទេសចររាប់លាន រាប់ពាន់នាក់មកដល់ប្រទេសកម្ពុជា៕
















-
ព័ត៌មាន23 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន