ព័ត៌មាន
ទីផ្សារអាមេរិកនៅបន្តឈរក្នុងលំដាប់ទី១ គាំទ្រដល់កំណើននៃការនាំចេញទំនិញរបស់កម្ពុជា
នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៥, ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ប្រមាណជាង ២ ៣០០ លានដុល្លារអាមេរិក ដោយទីផ្សារមួយនេះឈរក្នុងលំដាប់ទី១ បានគាំទ្រកំណើនខ្ពស់នៃការនាំចេញទំនិញរបស់កម្ពុជា។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក នៅក្នុងបំណាច់ឆ្នាំ ២០២៤, មានទំហំទឹកប្រាក់ជិត ១០ ពាន់លាន ដុល្លារ កើនឡើង ១១ ភាគរយ បើធៀបនិងឆ្នាំ២០២៣, មកដល់បច្ចុប្បន្នទីផ្សារមួយនេះ បានកំពុងគាំទ្រដល់កំណើននៃការនាំចេញទំនិញ ពោលគឺសហរដ្ឋអាមេរិក គឺជាទីផ្សារដ៏ធំរបស់កម្ពុជា និងឈរក្នុងលំដាប់ទី១ នៃការនាំចេញទំនិញសរុបរបស់កម្ពុជា។
ជាក់ស្តែងនៅក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៥ នេះ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក មានទំហំទឹកប្រាក់សរុបជិត ៣ ៣០០ លានដុល្លារអាមេរិក បានកើនឡើងប្រមាណជាង ២៦ ភាគរយ ធៀបនិងឆ្នាំ២០២៤, ដោយក្នុងនោះកម្ពុជាបាននាំចេញទៅកាន់ទីផ្សារ សហរដ្ឋអាមេរិក មានទឹកប្រាក់ជាង ២ ២០០ លានដុល្លារអាមេរិក កើនឡើងជាង ២៣ ភាគរយ ខណៈការនាំចូល មានចំនួនជិត ១០០ លាន ដុល្លារអាមេរិក កើនឡើងជិត ៣៥ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ ចំពោះប្រភេទទំនិញ ដែលបាននិងកំពុងជួយជ្រោមជ្រែង ដល់ការនាំចេញទំនិញរបស់កម្ពុជារួមមាន៖ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារៈសម្រាប់ការធ្វើដំណើរ និងការនាំចេញផលិតផល ពីកសិកម្មជាដើម។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២៥ នេះ, ប្រទេសដែលជាដៃគូរបស់កម្ពុជា គាំទ្រដល់កំណើននៃការនាំចេញទំនិញរួមមាន៖ ទីផ្សារសហរដ្ឋអាមេរិក ជាង ២ ២០០ លានដុល្លារអាមេរិក, វៀតណាម ជិត ១ ៨០០ លានដុល្លារ, ចិន ៤៧៨ លានដុល្លារ, ជប៉ុន ជាង ៥២៣ លានដុល្លារ, កាណាដា ៣៦៦ លានដុល្លារ, អេស្បាញជិត ៣៣០ លានដុល្លារ, ថៃ ៣២៧ លានដុល្លារ, អង់គ្លេស ជិត ៣០០ លានដុល្លារ, ហូឡង់ ២៥០ លានដុល្លារ, អាល្លឺម៉ង់ ២៨១ លានដុល្លារ, បារាំង ជិត ១៤០ លានដុល្លារ, ក្រៅពីនេះកម្ពុជាមានទីផ្សារជាច្រើនទៀត ដែលបាន កំពុងគំាទ្រដល់កំណើននាំចេញរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន23 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន