ព័ត៌មាន
រដ្ឋមន្ត្រីសាធារណការជំរុញឱ្យកំពង់ផែស្វយ័តភ្នំពេញពង្រីកផែកុងតឺន័រដើម្បីទទួលកុងតឺន័រឱ្យដល់១លាន TEUs
រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ជំរុញឱ្យកំពង់ផែស្វយ័តភ្នំពេញ ពង្រីកចំណតផែកុងតឺន័រ LM១៧ ជំហានទី៤ ដំណាក់កាលទី១ ដែលបានបញ្ចប់រួចរាល់ និងបន្តអភិវឌ្ឍដំណាក់កាលទី២ ដើម្បីជំរុញបង្កើនសមត្ថភាពទទួលកុងតឺន័រឱ្យកើនឡើងដល់ ១ លាន TEUs ក្នុងមួយឆ្នាំ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងក្នុងមហាសន្និបាតភាគហ៊ុនិក លើកទី ១០ របស់កំពង់ផស្វយ័តភ្នំពេញ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៥ នេះថា វិស័យកំពង់ផែ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តមកដល់រាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលដឹកនាំដោយសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, នៅតែបន្តចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា ដែលបាន និងកំពុងរួមចំណែកទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យឆ្ពោះទៅមុខ។
ឯកឧត្តម បន្តថា កំពង់ផែស្វយ័តភ្នំពេញ តាមរយៈអាទិភាពដែលរាជរដ្ឋាភិបាលបានកំណត់ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានគាំទ្រ និងជួយជ្រោមជ្រែងពីក្រសួងអាណាព្យាបាល ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសការគិតគូរបានយ៉ាងល្អិតល្អន់របស់ក្រុមប្រឹក្សាភិបាល និងការចូលរួមបំពេញការងារយ៉ាងសកម្មរបស់ កម្មករ-និយោជិត ព្រមទាំងកិច្ចសហការគាំទ្រយ៉ាងល្អ របស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើឱ្យកំពង់ផែស្វយ័តភ្នំពេញសម្រេច បាននូវវឌ្ឍនភាពការងារដ៏ល្អប្រសើរ និងការរីកចម្រើនគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។
ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញ និងគាំទ្រកំពង់ផែស្វយ័តភ្នំពេញឱ្យយកចិត្តទុកដាក់បន្ថែមទៀត លើការពង្រីកចំណតផែកុងតឺន័រ LM១៧ ជំហានទី៤ ដំណាក់កាលទី១ ដែលបានបញ្ចប់រួចរាល់ និងបន្តអភិវឌ្ឍដំណាក់កាលទី២ ដែលធ្វើឱ្យសមត្ថភាពទទួលកុងតឺន័រ កើនឡើងរហូតដល់ ១ លាន TEUs ក្នុងមួយឆ្នាំ។ ខណៈដែលចំណតផែរណបពហុបំណង LM២៦ បាននិងកំពុងប្រែក្លាយ ឱ្យទៅជាចំណតផែទទួលទំនិញជាកុងតឺន័រផងដែរ ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ ៣០ ម៉ឺន TEUs ក្នុងមួយឆ្នាំ។
ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លើកឡើងថា កំពង់ផែ ស្វយ័តភ្នំពេញ បានពង្រីកហេដ្ឋារចនាសម្ព័ន្ធ បំពាក់គ្រឿងចក្រ និងសម្ភារឧបករណ៍ទំនើបៗ សម្រាប់បម្រើឱ្យប្រតិបត្តិការអាជីវកម្ម លើកដាក់ ផ្ទេរផ្ទុកទំនិញរបស់អតិថិជន ឱ្យកាន់មានភាពងាយស្រួល ឆ្លើយតបទៅនឹងការកើនឡើងទំនិញជាកុងតឺន័រ ទំនិញរាយ និងនាវាទេសចរណ៍ និងបង្កើនសមត្ថភាព ប្រកួតប្រជែងក្នុងតំបន់ និងសកលលោក ឱ្យតម្លៃនៃការដឹកជញ្ជូនកាន់តែទាប។
សូមជម្រាបថា ក្នុងឆ្នាំ២០២៤កន្លងទៅ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវបរិមាណកុងតឺន័រ ចំនួនជាង ៤៨ ម៉ឺនធីអ៊ីយូ (TEUs) កើនឡើងប្រមាណ ២១%, បរិមាណទំនិញរាយ ប្រេង-ហ្គាស មានសរុបចំនួនជិត ២ លានតោន កើនឡើងប្រមាណ ១៧%, បរិមាណ នាវាមានសរុបចំនួនជាង ៥ ពាន់គ្រឿង កើនប្រមាណ ៥២% និងបរិមាណអ្នកដំណើរឆ្លងកាត់មានចំនួនសរុបជាង ៣៦ ម៉ឺននាក់ កើនឡើង ៤៣% ធៀបនឹងឆ្នាំ២០២៣ ។ ទាំងអស់នេះ បានធ្វើឱ្យកំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវចំណូលសរុបកើនឡើងចំនួន ២០%, និងប្រាក់ចំណេញកើនឡើង ៣៨% ធៀបនឹងផែនការឆ្នាំ ២០២៣ ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប