ព័ត៌មាន
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកម្មវិធី “បណ្តុះបណ្តាលអាជីវកម្មបង្កើតថ្មី ACTSmart”
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកម្មវិធី “បណ្តុះបណ្តាលអាជីវកម្មបង្កើតថ្មី ACTSmart” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង នាយកមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata ព្រមទាំងសាស្ត្រចារ្យ និស្សិត នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា(ATC) នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។
កម្មវិធី “បណ្តុះបណ្តាលអាជីវកម្មបង្កើតថ្មី ACTSmart” គឺជាកម្មវិធីបណ្តុះបណ្តាលសហគ្រិនដែលផ្ដោតលើបច្ចេកវិទ្យាដែលមានគោលបំណងផ្តល់ជូនសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងនិស្សិតនូវខ្លឹមសារសិក្សាសំខាន់ៗ ទីតាំង និងការគាំទ្រផ្សេងទៀតដើម្បីជួយឱ្យពួកគេអាចទទួលបានការវិនិយោគតាមរយៈការបណ្តុះបណ្តាល បច្ចេកទេសដោយអ្នកឯកទេស និងឱកាសក្នុងការបង្កើនបណ្តាញទំនាក់ទំនង។









-
ព័ត៌មាន23 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន