ព័ត៌មាន
ជំហានដំបូងអាជ្ញាធរខេត្តបន្ទាយមានជ័យ រៀបចំប្រព័ន្ធលូ ដើម្បីបញ្ចៀសការជន់លិចជំនន់ទឹកភ្លៀង ក្នុងក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានផ្តល់លូជំហានដំបូង១៥០កង់ ដើម្បីរៀបចំប្រព័ន្ធលូបញ្ចៀសពីការជន់លិចជំនន់ទឹកភ្លៀង នៅក្រុងប៉ោយប៉ែត ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះមូលហេតុដែលបណ្ដាលឱ្យទឹកភ្លៀង ហូរលិចលើដងផ្លូវ និងប៉ះពាល់ទៅដល់ផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែត កាលពីពេលកន្លងទៅ គឺដោយសារតែបញ្ហាស្ទះប្រព័ន្ធលូ ។ មួយវិញទៀតបងប្អូនប្រជាពលរដ្ឋរៀបចំទុកដាក់សំរាមមិនបានត្រឹម ជាហេតុធ្វើឱ្យសំរាមបិទមុខទឹកបណ្តាលឲ្យស្ទះប្រពន្ធ័លូ។
ឯកឧត្តម បានជំរុញដល់ក្រុមការងារខេត្ត និងក្រុង ក៏ដូចជាជំនាញពាក់ព័ន្ធ កំពុងធ្វើការសិក្សាលម្អិត ដើម្បីរកប្រភពនៃមុខទឹក ក្នុងការរៀបចំនូវប្រព័ន្ធលូ បញ្ចៀសទឹកកុំឱ្យមានការស្ទះទឹកដូចពេលកន្លងមក ដែលធ្វើឱ្យជន់លិចលើផ្លូវ ប៉ះពាល់ទៅដល់ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុង។
នៅថ្ងៃទី១៣ ខែឧសភានេះដែរ ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែត រួមនឹងលោកអភិបាលក្រុងប៉ោយប៉ែត និងក្រុមការងារសង្កាត់ បាននាំយកអេស្កាវ៉ាទ័រ កាយដាក់លូ នៅតាមទីតាំង ផ្លូវទាំង៣ខ្សែ ដែលជាមុខទឹកសំខាន់ក្នុងការសម្រួលដល់ចរន្តទឹកហូរបញ្ជូនទឹកបានលឿន។
ជាមួយគ្នានេះដែរក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែត ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន ក៏បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងក្រុងប៉ោយប៉ែត ត្រូវចូលរួមជាមួយនឹងអាជ្ញាធរ ពិសេសកុំចោលសំរាមទៅតាមប្រព័ន្ធលូ ជាហេតុធ្វើឱ្យកកស្ទះទឹក បណ្តាលឱ្យជន់លិចលើផ្លូវថ្នល់ និងប៉ះពាល់ដល់ផ្ទះបំបែងបងប្អូនប្រជាពលរដ្ឋ នៅពេលដែលមានភ្លៀងធ្លាក់ម្ដងៗ។
ឯកឧត្តម សុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរ ក្នុងពេលគ្រឿងចក្រដំណើរការរៀបចំប្រព័ន្ធ ប្រសិនបើមានការរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាយោគយល់៕ ឃិនសារិទ្ធ






-
ព័ត៌មាន24 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន