ព័ត៌មាន
ព្រលានយន្តហោះអន្តរជាតិតេជោគ្រោងបើកដំណើរការនៅថ្ងៃ ១០ កក្កដា តែអាចប្រែប្រួលទៅតាមលទ្ធផលពិនិត្យវាយតម្លៃលើកទី២
កណ្ដាល ៖ ការបើកឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុននេះបាន ឬមិនបាន គឺអាស្រ័យលើលទ្ធផលនៃការពិនិត្យវាយតម្លៃ និងការធ្វើសវនកម្មលើកទី២ ដែលគ្រោងប្រព្រឹត្តទៅនៅចុងខែឧសភា ឬខែមិថុនាខាងមុខនេះ។ នេះបើតាមឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ជាក់ឱ្យ BTV ដឹងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្ដមបន្ថែមថា ថ្ងៃទី១០ ខែកក្កដា គឺជាកាលបរិច្ឆេទគ្រោងផែនការ ដែលបានគ្រោង និងរំពឹងទុក ដែលបានព្រមព្រៀងគ្នាពីគ្រប់អង្គភាពពាក់ព័ន្ធ និងសមត្ថកិច្ចជំនាញ។ ចំពោះកាលបរិច្ឆេទចុងក្រោយនៃការបើកឱ្យដំណើរការអាកាសយានដ្ឋានថ្មីនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងជូនដំណឹងជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។
អាកាសយានដ្ឋានអន្ដរជាតិតេជោលំដាប់ 4F ដែលសាងសង់រួចនៅដំណាក់កាលទី១ មានលក្ខណៈទំនើប និងលម្ហធំទូលាយ ដែលសាងសង់ឡើងលើផ្ទៃដីជាង ២៦០០ ហិកតា អាចអនុញ្ញាតឱ្យយន្តហោះខ្នាតធំចុះចតបានក្នុងនោះមានដូចជាយន្តហោះប្រភេទ Airbus A380 និង Boeing 747 ជាដើម និងអាចទទួលអ្នកដំណើរបានរហូតដល់ដប់បីលាននាក់ក្នុងមួយឆ្នាំ៕
ដោយ៖ គង់ ឌិន


-
ព័ត៌មាន24 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន