ព័ត៌មាន
សម្តេច ម៉ែន សំអន ៖ បើគ្មានការរីកចម្រើនវិស័យអាណាចក្រនោះទេ វិស័យពុទ្ធចក្រក៏មិនអាចដំណើរការបានល្អដែរ
ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋជួបការលំបាក ចំនួន ២០០គ្រួសារ នៅវត្តសុវណ្ណមុនីសាគរ ហៅវត្តសំរោងអណ្តែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។
មានសង្ឃដិការនៅក្នុងពិធីនោះ សម្តេចព្រះសាក្យមុនី រ័ត្ន សារឿន បានលើកឡើងថា ការអញ្ជើញរបស់សម្តេចកិត្តិសង្គហបណ្ឌិតនាពេលនេះគឺបានឃើញអំពីសុខទុក្ខផ្ទាល់របស់ប្រជាពលរដ្ឋដែលបាននឹងកំពុងរស់នៅជុំវិញវត្ត ព្រមទាំងបានចែករំលែកនូវធនធានផ្ទាល់ខ្លួនជួយដល់អ្នកជួបការលំបាក។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និង សេចក្ដីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
មានប្រសាសន៍ក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរចំពោះទឹកចិត្ត និងព្រះទ័យជ្រះថ្លារបស់ សម្តេចព្រះសាក្យមុនី រ័ត្ន សារឿន ដែលបានយកព្រះទ័យទុក្ខដាក់ចំពោះប្រជាពលរដ្ឋទីទ័លក្រ និងជួបការលំបាកជារៀងរាល់ពេល និងបានថ្លែងអំណរគុណដល់ ឯកឧត្តម សៀង សេន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារដែលបាននាំអំណោយមកចែកជូនប្រជាពលរដ្ឋទាំង ២០០គ្រួសារក្នុងថ្ងៃនេះ។ សកម្មភាពទាំងនេះបានបង្ហាញឲ្យឃើញថា បើគ្មានការរីកចម្រើនវិស័យអាណាចក្រនោះទេ វិស័យពុទ្ធចក្រក៏មិនអាចដំណើរការបានល្អដែរ។
សម្តេចកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែរក្សាសុខសន្តិភាព ត្រូវប្រុងប្រយ័ត្នចំពោះការកើតឡើងវិញនូវជំងឺកូវីដ១៩ ដែលមានលក្ខណៈកាចសាហាវជាងមុន និងស្នើឲ្យបងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតត្រូវទៅចុះឈ្មោះ និងពិនិត្យឈ្មោះឡើងវិញតាមការណែនាំរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ។
អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង ២០០ គ្រួសារ ថ្ងៃនេះរួមមាន៖ អង្ករ ១០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ និងថវិកា ៥ម៉ឺនរៀល ៕

-
កីឡា5 days ago
ប្រតិភូកីឡាទោក្រយានកម្ពុជា ចូលរួមព្រឹត្តិការណ៍ Cycling Tour Solidarity ដែលផ្ដោតគោលបំណង ៣សំខាន់
-
ព័ត៌មាន7 days ago
TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯងក្រោយវិដេអូក្រុមក្បត់ជាតិសរសើរទាហានឈ្លានពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ
-
កីឡា4 days ago
ក្រុមបាល់ទាត់សប្បុរសធម៌ Vlogger All Star ប្រមូលថវិកាជិត ៧ពាន់ដុល្លារជួយដល់វីរកងទ័ពជួរមុខ
-
ព័ត៌មាន1 week ago
Finalizing the ASEAN Observer Team’s Terms of Reference is an Urgent Priority, Spokesperson (8 August, 2025)
-
ព័ត៌មាន1 week ago
រដ្ឋមន្ត្រីក្រសួងកសិកម្មដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាតម្លៃស្រូវស្រង៉ែ នៅខេត្តបាត់ដំបង
-
កីឡា3 days ago
ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ
-
Uncategorized4 days ago
អ្នកនាំពាក្យ៖ម្សិលមិញនិងថ្ងៃនេះទាហានថៃប្រដាប់ដោយអាវុធមករាយបន្លាលួស និងដាក់កងឡាននៅច្រកជោគជ័យខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week ago
កម្ពុជាអំពាវនាវដល់ថៃ សូមដោះលែងឱ្យបានឆាប់នូវកងទ័ពកម្ពុជា ដែលថៃចាប់ខ្លួនយកទៅ មានរយៈពេល ១១ ថ្ងៃហើយ