Connect with us

ព័ត៌មាន

សម្តេចធិបតី៖ នយោបាយឈ្នះ ឈ្នះ និងកត្តាសុខសន្តិភាព បានកែប្រែមុខមាត់តំបន់វាលវែងពីភាពវេទនា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដោយមោទនភាពថា តំបន់វាលវែង ខេត្តពោធិ៍សាត់ដែលជាតំបន់ដាច់ស្រយាល អតីតជាតំបន់សមរភូមិ បច្ចុប្បន្នបានទទួលនូវការអភិវឌ្ឍរីកចម្រើនគួរជាទីមោទន៖ ហើយប្រសិនបើមិនមាននយោបាយឈ្នះ-ឈ្នះដែលដាក់ចេញដោយសម្តេចតេជោទេ តំបន់វាលវែង ខេត្តពោធិ៍សាត់ នឹងមិនមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះឡើយ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងយ៉ាងដូច្នេះ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសិក្សានិងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែឧសភានេះ។

សម្តេចបានគូសបញ្ជាក់ថា បើមិនបានគិតពីអតីតកាលទេ ការសម្ពោធសមិទ្ធផលអគារសិក្សានេះ គ្រាន់តែជារឿងធម្មតា ដូចសាលាទៃទៀតដែរ ប៉ុន្តែអត្ថន័យដ៏សំខាន់គឺតំបន់នេះ ជាអតីតតំបន់ប្រយុទ្ធដែលពុំធ្លាប់មានសាលារៀន និងអ្វីៗទាំងអស់ ប៉ុន្តែដោយសារនយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យតំបន់អតីតសមរភូមិមួយនេះ ក្លាយមកជាតំបន់អភិវឌ្ឍរីកចម្រើន ។

សូមបញ្ជាក់ថា៖ តំបន់វាលវែង ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់ដាច់ស្រាល ដែលអតីតជា​សមរភូមិប្រយុទ្ធ រវាងខ្មែរ និងខ្មែរ និងពុំមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា​តភ្ជាប់មកកាន់​ទីប្រជុំជនដោយងាយស្រួលឡើយ ប៉ុន្តែបច្ចុប្បន្ន ស្រុកវាលវែង លែងជាតំបន់ដាច់ស្រយាល​ដែលពិបាលក្នុងការធ្វើដំណើរទៅមកទៀតហើយ ដែលទាំងនេះដោយសារតែគោលនយោបាយ​ដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានដឹកនាំនិងដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះដែលធ្វើឱ្យសង្គមជាតិសុខមានសន្តិភាព គ្របដណ្ដប់ពេញលេញទូទាំងផ្ទៃប្រទេស និយាយដោយឡែក​ និងជារួម គឺបានប្រែក្លាយអតីតតំបន់​សមរភូមិប្រយុទ្ធទាំងអស់នៅតាមតំបន់ព្រំដែនបានក្លាយជាតំបន់ទីផ្សារ និងការអភិវឌ្ឍ ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia