ព័ត៌មាន
តំណាងសម្ដេច ម៉ែន សំអន អំពាវនាវដល់ពលរដ្ឋរួមថែរក្សាការពារមូលដ្ឋាននិងដឹកនាំគ្នាទៅចុះឈ្មោះនិងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាដើម្បីបំពេញសិទ្ធិជាពលរដ្ឋ
ស្វាយរៀង ៖ ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង តំណាងសម្តេចម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអំពាវនាវដល់ពលរដ្ឋ ព្រះសង្ឃ មន្ត្រីរាជការត្រូវបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិសេសដឹកនាំគ្នាទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅដើម្បីបំពេញសិទ្ធជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ។
ការថ្លែងនិងមានប្រសាសន៍លើកឡើងរបស់តំណាងសម្តេចបែបនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញសម្ពោធបើកដាក់ឲ្យប្រើប្រាស់ព្រះវិហារ១ខ្នងស្ថិតនៅវត្តល្ងើន ឃុំដូនសរ ស្រុកស្វាយជ្រុំខេត្តស្វាយរៀងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ។
ឯកឧត្តមបានបញ្ជាក់ថាសមិទ្ធផលថ្មីៗដែលកើតមាននៅទីនេះគឺដោយសារប្រទេសមានសន្តិភាព តាមរយះរួមគ្នាអភិវឌ្ឍន៏ គប្បីព្រះសង្ឃ ពលរដ្ឋ ពិសេសយុវជនត្រូវ ចូលរួមថែរក្សាការពារសមិទ្ធផលទាំងនេះ សម្រាប់ប្រើប្រាស់ជាគុណប្រយោជន៏រួម សកម្មចូលរួមបំរើផលប្រយោជន៏មូលដ្ឋាន ធ្វើការទប់ស្កាត់រាល់អំពើប្រឆាំងនឹងការដឹកនាំរបស់រាជរដ្ឋាភិបាលបញ្ជៀសឲ្យបានការប្រើប្រាស់គ្រឿងញៀន ។
ទាក់ទងទៅនឹងស្ថានភាពព្រំដែនដែលរាជរដ្ឋាភិបាលបានធ្វើការបិទការនាំចូល ផ្លែធុរេនរបស់ប្រទេសវៀតណាម ឯកឧត្តមអភិបាលខេត្តបាន ណែនាំដល់មន្ត្រីមានសមត្ថកិច្ចបន្តតាមឃ្លាំមើលការចរាចរណ៍ផ្លែធុរេន ឲ្យបានជាប់ជាប្រចាំ ដើម្បីបញ្ជៀសការនាំចូល ដែលកន្លងមកក្រសួងជំនាញបានធ្វើការ ពិសោធន៍រកឃើញសារធាតុគីមីហើយបានហាមហូបប៉ះពាល់សុខភាព និងធ្វើការផ្សព្វផ្សាយអោយពលរដ្ឋបញ្ជៀសហូបចុក ដោយងាកមកគាំទ្រនិងជ្រើសរើសយកផ្លែធុរេនក្នុងស្រុកដើម្បីហូបជំនួសវិញ ។ ដោយ ៖ ភា សារិទ្ធ








-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន