ព័ត៌មាន
កុមារកំព្រា និងបុគ្គលិកនៅមណ្ឌលមែកឈើ និងមណ្ឌលជនអស់សង្ឃឹមទទួលបានការពិនិត្យ និងព្យាបាលពីក្រុមគ្រូពេទ្យ TYDA
នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធាន ក្រុមប្រឹក្សាភិបាល សមាគម « គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេ ជោ (TYDA)» បានអញ្ជើញចុះសួរសុខទុក្ខ ពិនិត្យ និងព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺភ្នែក និងផ្តល់ថ្នាំព្យាបាលជូនដល់ក្មួយៗកុមារកំព្រា ជនចាស់ជរា និងបុគ្គលិកក្នុងសមាគមជនឥតទីពឹង (មណ្ឌលមែកឈើ) និងអង្គការសង្រ្គោះជនអស់សង្ឃឹមប្រមាណជិត៥០០នាក់ ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្នុងឱកាសចុះ ពិនិត្យ និង ព្យាបាលជំងឺជូនដល់ក្មួយៗ កុមារកំព្រា និងបុគ្គលិកនៅមណ្ឌលទាំងពីរខាងលើប្រកបដោយ ក្តីអាណិតស្រលាញ់ ជាមួយនិងស្នាមញញឹម ដែលពោពេញទៅដោយភាពកក់ក្តៅនេះលោកជំទាវបណ្ឌិត និងក្រុមការការងារ ក៏បានរៀបចំនូវអាហារមួយពេលជូនដល់ក្មួយៗកុមារកំព្រា និងបុគ្គលិកទាំងអស់ផងដែរ រួមមាន ភីហ្សា ភ្លៅមាន់បំពង និងភេសជ្ជៈ។ ភ្លៀតក្នុងឱកាសផ្តល់អាហារដល់កុមារតូចៗទាំងនោះ លោកជំទាវបណ្ឌិត បានសួរសុខទុក្ខអំពីស្ថានភាពរស់នៅ និងការសិក្សា រៀនសូត្ររបស់ក្មួយៗ និងក្រើនរំឮកដល់ក្មួយៗត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ត្រងត្រាប់ស្ដាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ និងម៉ែដោះ ដើម្បីក្លាយជាសិស្សល្អ កូនល្អ នៅក្នុងសង្គម។

ក្រៅពីការពិនិត្យព្យាបាល និងផ្តល់អាហារលោកំទាវ បានឧបត្ថមជាគ្រឿងឧបភោគបរិភោគ និងថវិកាដល់មណ្ឌលទាំពីរផងដែរ។ ក្នុងនោះប្រគល់ជូនមណ្ឌលមែកឈើ រួមមាន៖ ថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ១០លានរៀល, អង្ករ ៤តោន របស់ សាលារាជធានីភ្នំពេញ,ទឹកបរិសុទ្ធ ១០០កេស និងមីជាតិ ២០០កេស ជាអំណោយរបស់ឯកឧត្តម ឡាវ វ៉ាន់ និងលោកជំទាវ។ សម្រាប់អង្គការសង្គ្រោះជនអស់សង្ឃឹម រួមមានថវិកា ១០លានរៀល ជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត, អង្ករ ៦តោន របស់សាលារាជធានីភ្នំពេញ, ទឹកបរិសុទ្ធ ១០០កេស និង មីជាតិ ២០០កេស របស់ឯកឧត្តម ឡាវ វ៉ាន់ និងលោកជំទាវ។ លើសពីនោះទៀតលោកជំទាវបណ្ឌិត និងក្រុមការងារបានផ្តល់អំណោយ សម្រាប់កុមារតូចៗរួមមាន៖ ម្នាក់ៗទទទួលបាន កាតាបស្ពាយ១ សៀវភៅ៣ក្បាល ប៉ិច៣ដើម ច្រាស់ដុសធ្មេញ១ ម៉ាស់២០ និងចាហួយស្វិតដល់ពួកគេផងដែរ។
លោកប្រធានមណ្ឌលទាំងពីរខាង បានសម្តែងនូវក្តីសប្បាយរីករាយ និងគោរពថ្លែងអំណគុណ ដល់សម្តេចធិបតី និងលោកជំទាវ ដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្មចិត្តយុវជនសម្តេចតេជោ មកព្យាបាលកូនៗដល់មណ្ឌលផ្ទាល់ ព្រមទាំងបានឧបត្ថមជាគ្រឿងឧបភោគបរិភោគ និងថវិកា ជួយទ្រទ្រង់ ដល់មណ្ឌលកុមារកំព្រាទាំងនេះ ដែលកំពុងមានការខ្វះខាត់ខ្លាំង។
សូមជម្រាបថា កុមារកំព្រាទាំងនេះមកពីគ្រួសារក្រីក្រ គ្រួសារដែល ឱពុកម្តាយស្លាប់ចោលដោយសារគ្រោះថ្នាក់ចរាចរណ៍ គ្រួសារស្លាប់ដោយសារមេរោគអេដស៏ជាដើម ដែកមានអាយុចាប់ពី១ថ្ងៃឡើង៕ អត្ថបទៈ សំ ងីម













-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន