ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីវេទិកាផ្សព្វផ្សាយស្តីពីវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធគាំពារសង្គម
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីវេទិកាផ្សព្វផ្សាយ ស្តីពីវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធគាំពារសង្គម តាមរយ:ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងក្នុងវេទិកាព្រឹកនេះថា របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ត្រូវបានដាក់ឱ្យអនុវត្តដំបូងសម្រាប់ វិស័យឯកជននៅក្នុងឆ្នាំ២០០៨ ដោយនិយោជកត្រូវទទួលបន្ទុកបង់ភាគទានទាំងស្រុងក្នុងអត្រា ០.៨% នៃប្រាក់ឈ្នួលជាប់ភាគទាន និងសម្រាប់វិស័យសាធារណៈនៅក្នុងឆ្នាំ២០២១ ដោយរាជរដ្ឋាភិបាលត្រូវទទួលបន្ទុកបង់ភាគទានទាំងស្រុងក្នុងអត្រា០.២% នៃប្រាក់បៀវត្សមូលដ្ឋាន។ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជូនសមាជិកគ្រប់រូបនូវការការពារផ្នែកហិរញ្ញវត្ថុនៅពេលជួបប្រទះនូវហានិភ័យការងារជាអាទិ៍ គ្រោះថ្នាក់ការងារ គ្រោះថ្នាក់ពេលធ្វើដំណើរ និងជំងឺវិជ្ជាជីវៈ។

ឯកឧត្តមបានបន្តថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលជាផ្នែកដ៏សំខាន់ និងមានសារៈសំ ខាប់បំផុតក្នុងការថែទាំសុខភាព ត្រូវបានដាក់ឱ្យអនុវត្តដំបូងនៅក្នុងឆ្នាំ២០១៦ ដោយបង់ភាគទាន ៥០% ស្មើគ្នានៃអត្រាភាគទានសរុប ២.៦% ពោលគឺនិយោជិកត្រូវបង់ចំនួន ១,៣% និងកម្មករនិយោជិតត្រូវបង់ ១.៣%។ ចាប់ពីឆ្នាំ២០១៨ មករាជរដ្ឋាភិបាលបានសម្រេចឱ្យនិយោជកជាអ្នកបង់ភាគទានទាំងស្រុង ១០០% ជំនួសបងប្អូនកម្មករនិយោជិដែលបានជួយឱ្យបងប្អូនកម្មករនិយោជិតអាចសន្សំថវិកាពីការបង់ភាគទានបានប្រមាណ ៨ ដុល្លារក្នុង១ខែ។

ក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានប្រសាសន៍ថា ប្រធានបទនៃវេទិកាផ្សព្វផ្សាយរបស់យើងនាពេលនេះ ពិតជាមានសារៈ សំខាន់ និងសមស្របបំផុត ក្នុងបរិបទកម្ពុជានាពេលបច្ចុប្បន្ន។ សម្ដេចបានបញ្ជាក់ថា ប្រព័ន្ធគាំពារសង្គមត្រូវបានជ្រើសជាប្រធានបទមួយ ក្នុងចំណោមប្រធានបទចំនួន ៣ ដ៏សំខាន់របស់ជាតិ ដែលនឹងត្រូវលើកយកទៅពិភាក្សា ក្នុងសមាជរដ្ឋសភា ព្រឹទ្ធសភា នាដើមខែមិថុនា ខាងមុខនេះ។ វេទិកាថ្ងៃនេះរៀបចំឡើងមិនត្រឹមតែ ដើម្បីអបអរសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងការអនុវត្តប្រព័ន្ធគាំពារសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់ការពិភាក្សា បន្តជំរុញការអភិវឌ្ឍប្រព័ន្ធ គាំពារសង្គមឱ្យកាន់តែរឹងមាំ និងមានភាពធន់ ដូចបានកំណត់ក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយឈរលើស្មារតី “មិន បោះបង់ពលរដ្ឋណាម្នាក់” រួមនឹងទស្សនវិស័យ និងគោលដៅច្បាស់លាស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ និងបរិយាបន្ន។
សម្ដេចប្រធានរដ្ឋសភា មានជំនឿយ៉ាងមុតមាំថា លទ្ធផលនៃកិច្ចពិភាក្សាក្នុងវេទិកានេះនឹងផ្តល់ជាធាតុចូលដ៏សំខាន់ដល់សមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភាសម្រាប់ធ្វើជាមូលដ្ឋាន ក្នុងកិច្ចពិភាក្សា និងការអនុម័តលើសេចក្តីសម្រេចដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រសំដៅលើកកម្ពស់ប្រព័ន្ធគាំពារសង្គមឱ្យបានកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព និងស័ក្តិសិទ្ធិភាព។

សូមបញ្ជាក់ថា មកទល់ពេលនេះកម្មវិធីជាតិជំនួយសង្គមបានគ្របដណ្តប់លើប្រជាជនសរុបប្រមាណ ៤,៣ លាននាក់ ហើយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុប ៤៣២ ប៊ីលាន ៩០៩ លាន ៤៤២ ពាន់រៀល ស្មើនឹងប្រមាណជាង ១០៨,២២ លានដុល្លារអាមេរិក។ មូលនិធិជាតិជំនួយសង្គមបាននឹងកំពុងបើកផ្តល់ប្រាក់របបសន្តិសុខសង្គម ជូនអតីតមន្ត្រីរាជការស៊ីវិលសរុបចំនួន ៥៦,៤៧៥ នាក់ និងអតីតយុទ្ធជនសរុបចំនួន ១១៥,២៩៦ នាក់ ដោយការបើកផ្តល់នេះធ្វើឡើងចំនួន២លើកក្នុងមួយខែ។ គិតត្រឹមខែមេសា ឆ្នាំ២០២៥ ប្រាក់សោធននិវត្តន៍ទាបបំផុតមានចំនួន ៨៤៥,០០០ រៀល និងបន្ថែម ២០,០០០ រៀល សម្រាប់និវត្តជនដែលបានចូលនិវត្តមុនឆ្នាំ២០២៤។ ខណៈត្រឹមខែមេសា ឆ្នាំ២០២៥ សមាជិក ប.ស.ស. សរុបបានកើនឡើងដល់ប្រមាណ ៣,១ លាន នាក់ (ស្រី ១,៧ លាននាក់)៕



-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
PR NEWS14 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!