ព័ត៌មាន
ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា បានប្រគល់អំណោយជូនរដ្ឋបាលខេត្តបាត់ដំបង សម្រាប់ទ្រទ្រង់ដល់បងប្អូនប្រជាពលករ ដែលត្រឡប់ពីប្រទេសថៃ និងជួយគាំទ្រដល់កងកម្លាំងជួរមុខ
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល រួមនិងថ្នាក់ដឹកនាំមន្ទីរពេទ្យ បាននាំយកសម្ភារៈចាំបាច់មួយចំនួន ដើម្បីជូនរដ្ឋបាលខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ទៅតាមគោលដៅអាទិភាព ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ។
ពិធីប្រគល់អំណោយខាងលើនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ អគ្គនាយករង ឯកឧត្តមសាស្ត្រាចារ្យទីប្រឹក្សា លោក លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស លោក លោកស្រី នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ។
ថ្ងៃនេះតាមរយៈការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា និងសហការី ព្រមទាំងបុគ្គលិក និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរពេទ្យកាល់ម៉ែត បានរួបរួមគ្នានាំយកនូវសម្ភារៈចាំបាច់មួយចំនួនដើម្បីជូនរដ្ឋបាលខេត្តបាត់ដំបង ប្រើប្រាស់ទៅតាមគោលដៅអាទិភាព ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា កំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ។ យើងទាំងអស់គ្នាពិតជាចង់បានសន្តិភាពណាស់ ដោយព្រោះសង្គ្រាមតែងនាំមកនូវការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធនានា សិស្សានុសិស្សបាត់បង់ការសិក្សា ប្រជាជនស៊ីវិលបាត់បង់ផ្ទះសម្បែង បាត់បង់ការងារ បាត់បង់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព បញ្ហាសុខភាព និងអនាម័យ កើតមានឡើង ជាពិសេសអ្វីដែលយើងទាំងអស់គ្នាតែងខ្លាចបារម្ភពីផលវិបាក ដែលកើតមានឡើងនោះគឺសង្គ្រាមបានបំផ្លាញអាយុជីវិតរបស់ប្រជាពលរដ្ឋស្លូតត្រង់ និងទាហានដែលតស៊ូប្រយុទ្ធលើសមរភូមិ បន្សល់ទុកនូវកូនកំព្រា ស្ត្រី មេម៉ាយដែលគួរឱ្យឈឺចាប់ និងខ្លោចផ្សារជាទីបំផុត។ ពេលវេលានេះ គឺជាពេលដែលយើងទាំងអស់គ្នាត្រូវរួបរួមសាមគ្គីគ្នា ក្រោមស្មារតី ខ្មែរតែមួយ។ មន្ទីរពេទ្យកាល់ម៉ែត ក្នុងនាមជាមន្ទីរពេទ្យថ្នាក់ជាតិ និងជាមន្ទីរពេទ្យ ចងសម្ព័ន្ធមេត្រីភាពរបស់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានផ្តល់ការគាំទ្រជានិច្ច ដោយយើងបានបញ្ជូនក្រុមគ្រូពេទ្យឯកទេសវះកាត់ និងរថយន្តសាមុយចំនួន ០១ គ្រឿង មកជួយភ្លាមៗតាំងពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ព្រមទាំងបានបញ្ជូន ឱសថសំខាន់ៗសម្រាប់ប្រើប្រាស់ក្នុងការងារវះកាត់ និងសង្គ្រោះបន្ទាន់។ នាថ្ងៃ នេះយើងបាននាំមកជូនឱសថបរិក្ខារពេទ្យបន្ថែមសម្រាប់ជូនរដ្ឋបាលខេត្តបាត់ដំបង ដែលមានតម្លៃ 4,813.60$ (បួនពាន់ ប្រាំបីរយដប់បីដុល្លារអាមេរិក និងហុកសិបសេន) និងឃីត(Kit)ចំនួន 600 គិតជាទឹកប្រាក់ស្មើនឹង 13,945.78$ (ដប់បីពាន់ ប្រាំបួនរយសែសិបប្រាំដុល្លារអាមេរិក និងចិតសិបប្រាំបីសេន)។ មន្ទីរពេទ្យកាល់ម៉ែត នៅតែបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះតម្រូវការចាំបាច់នានាទាំងធនធានមនុស្ស ឧបករណ៍ និងសម្ភារៈបរិក្ខារពេទ្យសម្រាប់ជួយដល់រដ្ឋបាលខេត្តបាត់ដំបង ជាពិសេសនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងមន្ទីរពេទ្យស្រុកបវេល ដើម្បីជួយសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ព្រមទាំងបងប្អូនកងទ័ព ឱ្យអស់លទ្ធភាពស្របតាមគោលការណ៍ “មិនបោះបង់ពលរដ្ឋណាម្នាក់” របស់រាជរដ្ឋាភិបាលកម្ពុជា។ នៅថ្ងៃនេះក្រុមការងារយើងបាននាំយកមកនូវឱសថ និងបរិក្ខារមានតម្លៃសរុប 6,512$ ព្រមទាំងឧបករណ៍បរិក្ខារសំខាន់ៗ សម្រាប់ការវះកាត់ បឋម និងសង្គ្រោះបន្ទាន់រួមមាន៖១- Ventilator =04 គ្រឿង
២- Patient monitor =07 គ្រឿង
៣- Vital sign monitor =01 គ្រឿង
៤- Suction unit =02 គ្រឿង
៥- Syringe pump =04 គ្រឿង
៦- ECG =01 គ្រឿង
៧- ESU =02 គ្រឿង
៨- Mobile Led lamp = 01
៩- Electric outlet manifold oxygen=01set/5pre។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា សូមថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តបាត់ដំបង មន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យបង្អែក ប្រធានមន្ទីរពេទ្យស្រុកបវេល មន្ត្រី-បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់សហការជាមួយមន្ទីរពេទ្យថ្នាក់ជាតិ ផ្តល់សេវាសុខាភិបាលជូនអ្នកជំងឺពីគ្រប់មជ្ឈដ្ឋាន និងការជួយឧបត្ថម្ភគាំទ្រនានាដល់ជនភៀសសឹកបានយ៉ាងរលូន។ សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែតដែលចូលរួមសហការក្នុងការងារពិនិត្យ ព្យាបាលអ្នកជំងឺ និងសូមថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់នៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានរៀបចំ និងផ្គត់ផ្គង់សម្ភារៈនានាសម្រាប់បំពេញតម្រូវការដល់រដ្ឋបាលខេត្តបាត់ដំបង។ ឯកឧត្តមអគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត សង្ឃឹមថាបងប្អូនទាំងអស់ នឹងចូលរួមក្នុងបេសកម្មមួយនេះ ក្នុងបុព្វហេតុជាតិ យើងទាំងអស់គ្នា រួមសាមគ្គីគ្នា ដើម្បីរក្សាភាពឈ្នះលើសត្រូវ៕
អត្ថបទ រដ្ឋា
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន3 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoក្រសួងសង្គមកិច្ច ប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ