ព័ត៌មាន
អ្នកនាំពាក្យ៖ កិច្ចប្រជុំកំពូលអាស៊ានលើកនេះ ជាកិច្ចប្រជុំពិសេស និងជាប្រវត្តិសាស្ត្ររបស់អាស៊ាន
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជានៅរសៀលថ្ងៃនេះបានឱ្យដឹងថា ប្រតិភូកម្ពុជាដែលអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកនេះ មានចំនួនច្រើនជាងសព្វដង ដោយសារតែប្រតិភូកម្ពុជា ទាំងអស់នឹងត្រូវចូលរួមជាសាក្សីក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។

ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិតេជោនារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ មុនចេញដំណើរអម សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅប្រទេ សម៉ាឡេស៊ី, ឯកឧត្តមបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីបានឱ្យដឹងថា នៅក្នុងបេសក កម្មអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកនេះ ប្រតិភូកម្ពុជាមានចំនួនសមាជិកច្រើនដោយសារត្រូវចូលរួមធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលមានប្រ ធានាធិបតីអាម៉េរិក, ភាគីចិន, ម៉ាឡេស៊ី និងប្រទេសនានាជាច្រើនទៀតអញ្ជើញធ្វើជាសាក្សីផងដែរ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលត្រូវវេនម៉ាឡេស៊ីទទួលធ្វើជាម្ចាស់ផ្ទះរៀបចំនេះមានកិច្ចប្រជុំកំពូលជាច្រើនក្នុងនោះមានដូចជា កិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំកំពូលចង្អៀត, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន, អាស៊ាន-ឥណ្ឌា, អាស៊ាន-កូរ៉េខាងត្បូង, អាស៊ានបូក៣, អាស៊ាន-អាស៊ីបូព៌ា, អាស៊ាន-អង្គការសហប្រជាជាតិ, អាស៊ាន-ចិន, អាស៊ាន-អូស្ត្រាលី និងអាស៊ាន-នូវែលសេឡង់ ជាដើម។ ក្រៅពីនេះក៏មានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រចំនួន ២ ដែលត្រូវរៀបចំធ្វើនៅអំឡុងកិច្ចប្រជុំនេះដែរ ក្នុងនោះមានដូចជា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ព្រមទាំងការទទួលស្គាល់ប្រទេសទីម័រឡេស្តេជាសមាជិកទី១១ របស់អាស៊ានជាដើម៕ ដោយ៖ គង់ ឌិន





-
ព័ត៌មាន5 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន7 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត