ព័ត៌មាន
កម្ពុជាបង្ហាញ៥ចំណុច ស្តីពីការវិវត្តស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ជូនតំណាងទូតនៅភ្នំពេញ
នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញជូនតំណាងស្ថានបេសកកម្មការទូតចំនួន២១ នៅរាជធានីភ្នំពេញ សរុប ២៤រូប ស្តីពី ការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានលើកឡើង ៥ចំណុចសំខាន់អំពី៖
១. លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស (Special AMM) ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ
២. អំពីកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC);
៣. ស្ថានភាពនៃការវាយប្រហារដោយប្រដាប់អាវុធយ៉ាងគឃ្លើនដោយកងកម្លាំងប្រដាប់អាវុធថៃមកលើទឹកដីកម្ពុជា
៤. បញ្ហាមីន ដែលប្រទេសថៃប្រើប្រាស់ជានិទានកថា ដើម្បីបំភាន់ភ្នែកអន្តរជាតិ ចំពោះទង្វើឈ្លានពានរបស់ខ្លួនលើទឹកដីកម្ពុជា
៥. ការថ្កោលទោសរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចំពោះការវាយប្រហារដ៏ឃោរឃៅ និងមិនរើសទីតាំងរបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើតំបន់ដែលមានប្រជាជនរស់នៅរបស់កម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង ព្រះវិហារ និងកោះកុង។
ឯកឧត្តម នង សាកល បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះបទឈប់បាញ់ភ្លាមៗ និងការរក្សាសន្តិភាព និងស្ថិរភាព ព្រមទាំងអនុវត្តការអត់ធ្មត់ជាអតិបរមា និងបន្តផ្តល់អាទិភាពលើកិច្ចសន្ទនា ការទូត និងដំណោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ មានដូចជា បទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាពួ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ។









-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន