ព័ត៌មាន
កម្ពុជាអំពាវនាវឱ្យថៃត្រឡប់មកគោរពកិច្ចព្រមព្រៀងសន្ដិភាពឡើងវិញ និងបញ្ឈប់ទង្វើបំពានច្បាប់អន្តរជាតិ
តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៦ ខែធ្នូនេះ អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បន្តអំពាវនាវដល់ភាគីថៃ ត្រលប់មកគោរពកិច្ចព្រមព្រៀងសន្ដិភាពរវាងប្រទេសទាំងពីរឡើងវិញ និងបញ្ឈប់ទង្វើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជាជា ខណៈទង្វើឈ្លានពានដោយប្រើប្រាស់សព្វាវុធគ្រប់ធន់បាញ់ប្រហារ ទម្លាក់គ្រាប់បែកពីលើយន្តហោះ និងនាវាមិនរើសគោលដៅ បំផ្លិចបំផ្លាញសម្លាប់ជនស៊ីវិលកម្ពុជា គឺបានបង្ហាញយ៉ាងច្បាប់ថាថៃ គឺជារដ្ឋបំពានច្បាប់អន្តរជាតិ បំផ្លាញសន្ដិភាព និងសន្ដិសុខនៅក្នុងតំបន់មូល។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានបញ្ជាក់ជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្ដោតតែលើគោលដៅយោធាថៃតែប៉ុណ្ណោះ មិនសំដៅទីតាំងជនស៊ីវិល ឬហេដ្ឋារចនាសម្ព័ន្ធស៊ីវិលណាមួយឡើយ, ប៉ុន្ដែយោធាថៃមកទល់ពេលនេះនៅតែបន្តធ្វើការវាយប្រហារមកលើទីតាំងស៊ីវិលកម្ពុជាបណ្ដាលឱ្យពលរដ្ឋស្លូតត្រង់កម្ពុជារងរបួស និងស្លាប់ជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយ ដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕
-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន