ព័ត៌មាន
សហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ខ្លាំងចំពោះផលប៉ះពាល់ នៃទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៦ ខែធ្នូនេះដែរថា ទង្វើឈ្លានពានដ៏ព្រៃផ្សៃរបស់កងទ័ពថៃមកលើកម្ពុជា មិនត្រូវបានសហគមន៍អន្តរជាតិមើលរំលងឡើង ខណៈមលទល់ពេលនេះ សហគមន៍អន្តរជាតិគ្រប់ទិសទី ជាពិសេសមហាអំណាចធំៗដូចជាសហរដ្ឋអាមេរិក, ប្រទេសចិន និងសហគមន៍អឺរ៉ុប កំពុងយកចិត្តទុកដាក់ខ្លាំងចំពោះផលប៉ះពាល់នៃទង្វើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
តាមរយៈសន្និសីទសារព័ត៌មាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថា ភាគីថៃនឹងគោរពដូចកម្ពុជាដែរ ហើយបែរមកបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។
ឯកឧត្តម ប៉ែន បូណា ថ្លែងថា កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក រួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។
ឯកឧត្តមបន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសជាមិត្តដើម្បីរកដំណោះស្រាយឱ្យគោរពបទឈប់បាញ់ បានបង្ហាញឱ្យឃើញថា ពិភពលោកមិនឱបដៃមើលការរំលោភបំពាន ឈ្លានពានយ៉ាងកម្រោលរបស់ថៃមកលើកម្ពុជាទេ។ សហគមន៍អន្តរជាតិបាននិងកំពុងបន្តចាប់អារម្មណ៍លើផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា ដែលបណ្តាលមកពីការវាយប្រហារមិនរើសមុខ មិនរើសទីតាំង និងចូលជ្រៅមកក្នុងទឹកដីកម្ពុជាពីសំណាក់ទាហានថៃ។
បើតាម ឯកឧត្តម ប៉ែន បូណា រហូតមកទល់ពេលនេះ មានជនស៊ីវិលស្លូតត្រង់ខ្មែរ ៣០ នាក់បានស្លាប់ និង ៨៨ នាក់រងរបួស ក្នុងនោះមានកុមារ ស្ត្រី និងមនុស្សចាស់ ខណៈដែលជនភាសសឹកកើនឡើងដល់ជាង ៦៤ ម៉ឺននាក់។ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនដូចជា ផ្ទះសម្បែង ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ផ្សារ អគារអាជីវកម្មឯកជន វត្តអារាម រហូតដល់ រូបបដិមាព្រះវិណ្ណុ និងប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់មនុស្សជាតិ បានរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃពីការទម្លាក់គ្រាប់បែក ការបាញ់កាំភ្លើងធំ ឬការវាយកម្ទេចដោយចេតនារបស់ទាហានឈ្លានពានថៃ។
ឯកឧត្តមបន្តថា ទោះជាយ៉ាងណា កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំតាមរយៈកិច្ចសន្ទនាការទូត រួមនឹងសម្រែកថ្កោលទោសនិងទាមទាររបស់សង្ឃ មន្ត្រីរាជការ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីដើម្បីទាមទារសន្តិភាព និងទាមទារឱ្យថៃបញ្ឈប់អំពើឈ្លានពានយ៉ាងព្រៃផ្សៃនេះមកលើកម្ពុជា កំពុងទាក់ទាញការចាប់អារម្មណ៍នៅជុំវិញពិពភលោក។ នេះជាសញ្ញាបញ្ជាក់ថា យុត្តិធម៌ចំពោះកម្ពុជានិងប្រជាពលរដ្ឋខ្មែរត្រូវតែមាន ហើយអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មលើប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ ដូច្នេះ ការថែរក្សានិងពង្រឹងស្មារតីសាមគ្គីភាពដ៏រឹងមាំ និងជំនឿជឿជាក់លើរាជរដ្ឋាភិបាលនិងលើវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងគឺជាកម្លាំងស្នូលដ៏រឹងមាំរបស់ជាតិខ្មែរដើម្បីការពារបូរណភាពទឹកដីប្រឆាំងជាមួយសត្រូវឈ្លានពាន៕
-
ព័ត៌មាន3 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន5 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន2 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន2 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត