ព័ត៌មាន
ក្រសួងសុខាភិបាល ចុះអភិបាលគាំទ្រក្រោយវគ្គបណ្តុះបណ្តាលសង្គ្រោះបន្ទាន់ ក្នុងខេត្តសៀមរាប
ឯកឧត្តមសាស្រ្តាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះអភិបាលគាំទ្របច្ចេកទេស ការបម្រើសេវា ការពិនិត្យ ព្យាបាល ជាពិសេសផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនអ្នកជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យបង្អែកសូត្រនិគម ក្នុងខេត្តសៀមរាប។
គោលបំណងចម្បងនៃការចុះអភិបាល៖
– ពិនិត្យប្រព័ន្ធបញ្ជូន និងនីតិវិធីបញ្ជូន អ្នកជំងឺសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ដើម្បីធានាបានថា មានភាពរហ័ស និងប្រសិទ្ធភាព
– ពិនិត្យសម្ភារបរិក្ខារ រថយន្តសង្គ្រោះបន្ទាន់និងអគារមន្ទីរពេទ្យ
– ពង្រឹងសមត្ថភាពបច្ចេកទេស ដែលបានបណ្តុះបណ្តាលឱ្យក្លាយការអនុវត្តន៍ជាក់ស្តែង ការងារក្នុងការថែទាំ និងជួសជុលរថយន្តគិលានសង្គ្រោះ ដើម្បីធានាបាននូវសមត្ថភាពប្រតិបត្តិការលឿន និងមានសុវត្ថិភាព ក្នុងសេវាសង្គ្រោះបន្ទាន់
– ការកសាងសមត្ថភាពបុគ្គលិកវេជ្ជសាស្ត្រដោយបានណែនាំលើកទឹកចិត្តឱ្យមានការបន្តបណ្តុះបណ្តាល សម្ព័ន្ធភាពជាមួយមន្ទីរពេទ្យថ្នាក់ជាតិ ដើម្បីបញ្ជូនបុគ្គលិកផ្នែកសង្គ្រោះបន្ទាន់ទៅសិក្សាបន្ថែម។
នៅក្នុងស្ថានភាពបច្ចុប្បន្ន ដែលប្រទេសជាតិកំពុងប្រឈមមុខនឹងសកម្មភាពឈ្លានពានពីកងទ័ពថៃ មកលើដែនអធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជា ការពង្រឹងប្រព័ន្ធសុខាភិបាលជាប់ជាប្រចាំ ជាពិសេសប្រព័ន្ធបញ្ជូនអ្នកជំងឺសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ មានសារៈសំខាន់ខ្លាំង និងជាអាទិភាពមួយក្នុងចំណោមវិស័យគន្លឹះទាំង៩ សម្រាប់ធានាសុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ការចុះពិនិត្យគាំទ្រនេះ មានដំណើរការចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ អមដំណើរដោយក្រុមការងារបច្ចេកទេសគ្រូបង្គោលមកពីមន្ទីរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យកំពុងបម្រើការងារក្នុងផ្នែកសង្រ្គោះបន្ទាន់៕







-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន