ព័ត៌មាន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណេះសំណាលនិងនាំយកស្បៀងចែកជូនគ្រួសារវីរកងទ័ព និងជនភៀសសឹកចំនួន ៥០៨គ្រួសារ នៅស្រុកបាកាន ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជួបសំណេះសំណាល និងនាំយកស្បៀងចែកជូនគ្រួសារវីរកងទ័ព និងជនភៀសសឹកចំនួន៥០៨គ្រួសារ នៅស្រុកបាកាននាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តមានក្តីសោមនស្សរីករាយចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដែលបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនគ្រូសារវីរកងទ័ព និងពលរដ្ឋភៀសសឹក ឆ្លុះបញ្ចាំងឱ្យឃើញអំពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនគ្រួសារកងទ័ព និងពលរដ្ឋភៀសសឹកទាំង៥០៨គ្រួសារនៅក្នុងស្រុកបាកាន ។ ឯកឧត្តម បានជម្រាបជូនថា គិតមកដល់ពេលនេះខេត្តពោធិ៍សាត់ទទួលបងប្អូនជនភៀសសឹកចំនួន៥០១៨គ្រួសារ ស្មើនឹង១៤៨១០នាក់ មកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ រួមមានខេត្តព្រះវិហារ ខេត្តឧត្តរ មានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកោះកុង ខេត្តប៉ៃលិន និងខេត្តពោធិ៍សាត់។ ជនភៀសសឹកនិងគ្រួសារវីរកងទ័ពត្រូវបានអាជ្ញាធរខេត្តនិងបានការចូលរួមជួយឧបត្ថម្ភ ថវិកា សម្ភារ ស្បៀងអាហារ ថ្នាំដង្កូវ ពីក្រសួង ស្ថាប័ន និងសប្បុរសជនក្នុងខេត្ត ក្រៅខេត្ត និងក្រៅប្រទេស បានចែកជូនជាបន្តបន្ទាប់ ជាក់ស្តែងថ្ងៃនេះនៅស្រុកបាកានក្រោមការឧបត្ថម្ភផ្ទាល់ជាអំណោយរបស់សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានផ្តល់ជូនចំនួន ៥០៨គ្រួសារក្នុងនោះគ្រួសារវីរកងទ័ពចំនួន ២៦៥គ្រួសារ និងពលរដ្ឋភៀសសឹកចំនួន ២៣៤គ្រួសារ។
សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ក៏បាននាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការគិតគូរ និងស្រឡាញ់កងទ័ព កងនគរបាលយើង ដោយបានបញ្ជាក់ពីស្មារតីស្នេហាជាតិ ការពារជាតិក្នុងការការពារខឿនការពារជាតិ។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ និងចូលរួមរំលែកនូវទុក្ខលំបាកដល់គ្រួសារវីរកងទ័ពជួរមុខ ជាពិសេស ក្រុមគ្រួសារមានសមាជិកបានលះបង់ និងពលីជីវិតនៅក្នុងសង្រ្គាមឈ្លានពានទឹកដី ដែលនេះគឺជាការលះបង់ដ៏ធំធេង និងគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះប្រជាជាតិកម្ពុជាទាំងមូលដែលយើងគ្រប់គ្នាត្រូវតែគោរពស្រឡាញ់ដឹងគុណ និងផ្តល់តម្លៃជាវីរបុរសរបស់ជាតិសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា គណបក្ស និងរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីធានាថាពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់ផ្សេងៗ ខណៈដែលស្វាមី កូន ឬបងប្អូន របស់ពួកគាត់កំពុងបំពេញភារកិច្ចដ៏ថ្លៃថ្លាការពារជាតិ។ ជាមួយគ្នានេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់អជ្ញាធរគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជាប្រចាំដល់ក្រុមគ្រួសារកងទ័ពនៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន។ ការយកចិត្តទុកដាក់នេះ គឺជាការលើកទឹកចិត្តដ៏ធំធេង សម្រាប់កងទ័ព ដែលកំពុងបំពេញបេសកកម្មនៅជួរមុខឱ្យមានកម្លាំងចិត្ត និងជឿជាក់ថា ក្រុមគ្រួសាររបស់ខ្លួននៅជួរក្រោយទទួលបានការមើលថែដិតដល់។
ក្នុងនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត រួមជាមួយឯកឧត្តមតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងលោកជំទាវអមដំណើរបានចែកជូននូវអំណោយដល់គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកចំនួន ៥០៨គ្រួសារ ក្នុង១គ្រួសារទទួលបានថវិកា១៥ម៉ឺនរៀល អង្ករ២០គីឡូក្រាម ឃីត១កញ្ចប់ព្រមទាំងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត៕
-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន2 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន5 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន3 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន1 week agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន3 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoអង្គទូត និងអង្គការអរន្តជាតិចំនួន២១ស្ថាប័នចុះពិនិត្យជាក់ស្ដែងនៅទីតាំងយោធាថៃឈ្លានពានចូលកម្ពុជាដោយដាក់ទូកុងតឺន័រ និងបន្លាលួសក្នុងភូមិសាស្រ្ដ ភូមិជោគជ័យ