ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងកិច្ចការនារីនាំយកគ្រឿងបរិភោគជូនអាជ្ញាធរខេត្តសៀមរាប ដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹក
ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងកិច្ចការនារី សប្បុរសជន និងអង្គការនគរទេព បាននាំយកអំណោយ មានគ្រឿងឧបភោគ-បរិភោគ យកទៅប្រគល់ជូនអាជ្ញាធរខេត្តសៀមរាប ដើម្បីផ្គត់ផ្គង់ និងចែកជូនដល់ជនភៀសសឹក ដែលកំពុងស្នាក់នៅតំបន់ផ្សេងៗក្នុង ខេត្តសៀមរាប។
លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងឯកឧត្តម ត្រាក់ ថៃសៀង ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ សប្បុរសជន និងអង្គការនគរទេព នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរួមមាន៖ អង្ករចំនួន ១០ តោន, កញ្ចប់សម្ភារៈប្រើប្រាស់ ១ ០០០ កញ្ចប់ និងទឹកបរិសុទ្ធចំនួន ១០០០ កេស ប្រគល់ជូន អាជ្ញាធរខេត្តសៀមរាប ដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹក ទៅតាមតម្រូវការជាក់ស្តែង ដែលកំពុងស្នាក់នៅតាមតំបន់ផ្សេងៗគ្នា ក្នុងខេត្ត សៀមរាប។
ជំនួយខាងលើទាំងនេះ បានមកពីទឹកចិត្តដ៏ថ្លៃថ្លា នៃការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងកិច្ចការនារី អង្គការនគរទេព និងសប្បុរសជននានា ក្រោមស្មារតីរួបរួមសាមគ្គីនៃមហាគ្រួសារខ្មែរតែមួយ ក្នុងកាលៈទេសៈដែលភាពតានតឹងជាមួយប្រទេសជិត ខាង។ តាមរយៈការផ្តល់ជូនខាងលើនេះ ទោះបីជាអំណោយទាំងនេះមិនអាចដោះស្រាយរយៈពេលយូរ ក៏ប៉ុន្តែក៏ជាការចូលរួម ចំណែកក្នុងគ្រាកំពុងជួបការលំបាក ខណៈដែលជនភៀសសឹកមួយចំនួនបានបន្តស្នាក់នៅ និងមួយចំនួនបានវិលទៅកាន់ផ្ទះសម្បែង វិញក៏ដោយ។
ជាងនេះទៀត ការផ្តល់ជូននេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយឧបត្ថម្ភ គាំទ្រ និងសម្រាលការលំបាក របស់ជនភៀសសឹកដែលបាននិងកំពុងស្នាក់នៅជាបណ្តោះអាសន្ន នៅទីកន្លែងសុវត្ថិភាព ក្រោមការសម្របសម្រួល និងយកចិត្តទុក ដាក់ខ្ពស់របស់អាជ្ញាធរខេត្ត៕
អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន24 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន