ព័ត៌មាន
ទូតកម្ពុជា នៅអាមេរិក បង្ហាញវិធីបញ្ចៀសភាពស្មុគស្មាញ ដល់អ្នកធ្វើដំណើរទៅកម្ពុជា ដោយឆ្លងកាត់ថៃ
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានជូនដំណឹងដល់សាធារណជន និងអ្នកដំណើរទាំងអស់ជ្រាបថា អ្នកដំណើរដែលបានធ្វើដំណើរទៅប្រទេសកម្ពុជាដោយឆ្លងកាត់ (Transit) អាកាសយានដ្ឋានទីក្រុងបាងកក ប្រទេសថៃ បានជួបបញ្ហាដ៏លំបាកជាច្រើនលើការត្រួតពិនិត្យដ៏ស្មុគស្មាញ ដូចជា៖
– ការសួរសំណួរជាច្រើនម៉ោង
– ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ
– ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា
ក្នុងករណីមួយចំនួនទៀត អ្នកដំណើរ បានបាត់វ៉ាលី នៅពេលទៅដល់ទីក្រុងភ្នំពេញ។
ដើម្បីជាការប្រុងប្រយ័ត្ន សូមអ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ នៅពេលធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា និងពិចារណាក្រុមហ៊ុនអាកាសចរណ៍ និងផ្លូវហោះហើរ អន្តរជាតិផ្សេងទៀត ដែលផ្តល់សេវាកម្មល្អប្រសើរ និងការឆ្លងកាត់ដោយពុំមានការរើសអើង និងគោរព ដល់អ្នកដំណើរ។
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បញ្ជាក់ថា បញ្ហាដែលបានជម្រាបជូនខាងលើកើតឡើងនៅក្រៅដែនដីរបស់កម្ពុជា ប៉ុន្តែអាចនឹងប៉ះពាល់ដល់បទពិសោធន៍នៃការធ្វើដំណើរ។ ព្រះរាជាណាចក្រកម្ពុជា នៅតែជាប្រទេសមានសុវត្ថិភាព និងផ្ដល់ការស្វាគមន៍ យ៉ាងរួសរាយរាក់ទាក់៕


-
ព័ត៌មាន24 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន