ព័ត៌មាន
៣ខេត្ត បើកសេវាសាធារណៈឡើងវិញខ្លះ ខណៈ បាត់ដំបង បើកវិញទាំងអស់ ឯកោះកុង នៅបន្តបិទ
ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ល្ងាច ថ្ងៃទី២៩ ខែធ្នូ ដល់ម៉ោង១រសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា វីរយុទ្ធជនកម្ពុជា និង យោធាថៃ បានអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ស្របតាមសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ចំពោះ ការបន្តបិទផ្អាក និងការដំណើរការឡើងវិញសេវាសាធារណៈជាមូលដ្ឋាន ក្រសួងមហាផ្ទៃ បានឱ្យដឹងថា៖
– របាយការណ៍បឋម ខេត្ត បន្ទាយមានជ័យ មានសាលារៀន ៣៣០កន្លែង (រដ្ឋ២៤៦ ឯកជន៨៤) មន្ទីរពេទ្យ/មណ្ឌលសុខភាព ៤កន្លែងនៅបន្ត បិទផ្អាក ចំណែក ១៥កន្លែងទៀតបានដំណើរការឡើងវិញ ខណៈរដ្ឋបាលនៅថ្នាក់ស្រុក និងឃុំ-សង្កាត់ មួយចំនួនបន្ត បិទផ្អាក។
– ខេត្តព្រះវិហារ មានសាលារៀន៦១កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤កន្លែងនៅបន្តបិទផ្អាក ខណៈរដ្ឋបាលនៅថ្នាក់ស្រុក១ និងឃុំចំនួន៦ បានដំណើរការឡើងវិញ។
– ខេត្តឧត្តរមានជ័យ មានសាលារៀន២៦០ កន្លែង មន្ទីរពេទ្យ/មណ្ឌលសុខភាព១៦កន្លែង រដ្ឋបាលនៅថ្នាក់ខេត្ត១ ក្រុង-ស្រុក២ ឃុំ-សង្កាត់១០ និងប៉ុស្តិ៍នគរបាល រដ្ឋបាល១កន្លែងបានបន្តបិទផ្អាក ខណៈមន្ទីរពេទ្យ/មណ្ឌលសុខភាព២កន្លែង រដ្ឋបាលស្រុក៣ អង្គភាពកងកម្លាំងមាន សមត្ថកិច្ច១០ រដ្ឋបាលឃុំ៩ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១៨កន្លែងបានដំណើរការឡើងវិញ។
– ចំពោះបណ្តាស្រុកនៃ ខេត្តបាត់ដំបង ដែលរងផលប៉ះពាល់ គឺគ្រប់សាលារៀន មន្ទីរពេទ្យ/មណ្ឌលសុខភាព និងស្ថាប័នផ្តល់សេវាសាធារណៈនានាទាំងស៊ីវិល និងកងកម្លាំងមានសមត្ថកិច្ច ដំណើរការឡើងវិញចាប់ពីថ្ងៃទី៣០ ខែធ្នូនេះ។
– ដោយឡែក ខេត្តកោះកុង មានសាលារៀន ៦៦កន្លែង បានបន្តបិទផ្អាក។


-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន