ព័ត៌មាន
ឯកឧត្តម ឈាង រ៉ា បានអញ្ជើញទៅកាន់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដើម្បីសង្កេតផ្ទាល់លើគុណភាពសេវាសុខាភិបាល ដែលបម្រើជូនប្រជាពលរដ្ឋ
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញទៅកាន់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (មន្ទីរពេទ្យការពារមាតា និងទារក) ដើម្បីសង្កេតផ្ទាល់លើគុណភាពសេវាសុខាភិបាល ដែលបម្រើជូនប្រជាពលរដ្ឋ។
ការចុះពិនិត្យនេះ ទទួលបានការបញ្ជាក់ពីការពេញចិត្តរបស់ក្រុមគ្រួសារ និងអ្នកជំងឺ ជាពិសេសលើចំណុចមួយចំនួនដូចជា៖ – គុណភាពនៃការព្យាបាល – អនាម័យ និងភាពស្អាត – ភាពងាយស្រួលក្នុងការទទួលបានសេវា ដោយសមធម៌ – ការយកចិត្តទុកដាក់ និងវិជ្ជាជីវៈរបស់បុគ្គលិកសុខាភិបាល – ទំនួលខុសត្រូវក្នុងការថែទាំ និងព្យាបាលអ្នកជំងឺ។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមការងារសុខាភិបាលទាំងអស់ និងបានបញ្ជាក់ថា៖ គុណភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរនៃសេវាសុខាភិបាលសម្រាប់មាតាទារក និងកុមារ គឺជាអាទិភាពចម្បងរបស់ប្រព័ន្ធសុខាភិបាលជាតិ៕
អត្ថបទ រដ្ឋា

















-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន