ព័ត៌មាន
លទ្ធផលមួយទៀតដែលចេញមកពីការវិភាគមុខងារក្រសួង ស្ថាប័ន គឺ «ការរៀបចំមុខងារបណ្តុះបណ្តាល នៃគ្រឹះស្ថានចំណុះក្រសួង ស្ថាប័ននីមួយៗ»
ក្រោយបានអនុវត្ត ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័នរួចមក ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលទទួលបន្ទុកលើការងារកែទម្រង់រដ្ឋបាលសាធារណៈ បានរកឃើញស្ថានភាពជាបន្តបន្ទាប់ ដែលទាមទារឱ្យសិក្សា ពិភាក្សា និងកែលម្អកាន់តែប្រសើរ។ បន្ថែមលើការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន នីមួយៗ ការរៀបចំអគ្គលេខាធិការដ្ឋានក្រសួង ស្ថាប័ន រួមទាំងការរៀបចំមុខងារគាំទ្រនានា ដែលជាសិមទ្ធផលនៃការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ សញ្ញាណមួយទៀតដែលក្រុមការងារវិភាគមុខងារបានសង្កេតឃើញគឺ «ការរៀបចំមុខងារបណ្តុះបណ្តាល របស់គ្រឹះស្ថានបណ្តុះបណ្តាល នៅតាមក្រសួង ស្ថាប័ន»។
ក្រុមការងារបច្ចេកទេសបានរកឃើញថា ក្រសួង ស្ថាប័នមិនតិចជាង២៧ នោះទេ ដែលមានគ្រឹះស្ថានបណ្តុះបណ្តាលចំណុះ ក្រសួង ស្ថាប័នរបស់ខ្លួន។ ក្នុងនោះក្រោយបានសិក្សាពិនិត្យជាក់ស្តែង គ្រឹះស្ថានបណ្តុះបណ្តាលមួយចំនួនកំពុងស្ថិតនៅក្នុងស្ថានភាពនៃការអនុវត្តការងារជាន់ភារកិច្ចគ្នា ឬការបណ្តុះបណ្តាលដូចគ្នា ឬប្រហាក់ប្រហែលគ្នា ឬប្រកួតប្រជែងគ្នា និងមិនមានភាពប្រទាក់ក្រឡាគ្នា មិនគាំទ្រគ្នា ខណៈការកំណត់សមត្ថកិច្ច មុខងារ និងរចនាសម្ព័ន្ធក៏មិនទាន់មានភាពច្បាស់លាស់នៅឡើយ។ ទន្ទឹមនោះ មានគ្រឹះស្ថានមួយចំនួន មិនបានអនុវត្តមុខងារដែលជាសមត្ថកិច្ចរបស់ខ្លួន ឬអនុវត្តមុខងារច្រើនក្នុងពេលតែមួយ ដែលប្រឈមជាមួយការធានាគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាល និងទាមទារការចំណាយច្រើនលើបន្ទុកបុគ្គលិក និងប្រតិបត្តិការប្រចាំថ្ងៃជាដើម។ ទាំងនេះជាហេតុផលត្រួសៗមួយចំនួន ដែលតម្រូវឱ្យមានការសិក្សា ពិភាក្សាជាចាំបាច់ ក្នុងបរិបទនៃការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការដាក់ចេញនូវវិធានការនានា ទាំងរយៈពេលខ្លី និងរយៈពេលវែង។
គួររម្លឹកដែរថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័នជាផ្នែកមួយនៃការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ឈរលើអភិក្រម «ពង្រឹងជាជាងពង្រីក»។





-
ព័ត៌មាន24 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន