ព័ត៌មាន
ផ្លូវកៅស៊ូ៥ខ្សែក្នុងស្រុកកណ្តៀង ត្រូវបានស្ថាបនា ដើម្បីសម្រួលការធ្វើដំណើរ និងដឹកកសិផលរបស់ប្រជាពលរដ្ឋ មានភាពងាយស្រួល
ពោធិ៍សាត់៖ ស្របតាមការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ បច្ចុប្បន្ននេះ ផ្លូវក្រាលគ្រួសក្រហមជនបទចំនួន០៥ខ្សែ ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បាននឹងកំពុងដំណើរការស្ថាបនាទៅជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់(DBST)និងបេតុង ស្របគ្នាក្នុងពេលតែមួយ ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ឲ្យមានភាពងាយស្រួលធ្វើដំណើរ ដឹកកសិផល និងសិស្សានុសិស្សទៅសាលារៀនជាដើម ។
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវទាំង០៥ខ្សែនេះ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានឲ្យដឹងថា ផ្លូវកៅស៊ូDBSTទាំង០៥ខ្សែក្នុងស្រុកកណ្តៀង ដែលកំពុងស្ថាបនាក្នុងពេលនេះ សរុបមានប្រវែងជិត៣០គីឡូម៉ែត្រ ដោយមានសំណង់លូមូល៤៤កន្លែង លូប្រអប់១២កន្លែង និងស្ពានបេតុងរឹងមាំ១កន្លែង ដែលរួមមាន៖
១-ផ្លូវផ្ទះស្រែ-បាគូ ប្រវែង៧គីឡូ៦១៥ម៉ែត្រ
២-ផ្លូវស្ថាននី-ធ្លក-បឹងចក ប្រវែង១១គីឡូ៣០០ម៉ែត្រ
៣-ផ្លូវវត្តព្រះធាតុ-ភូមិថ្មី ប្រវែង៣គីឡូ២០០ម៉ែត្រ
៤-ផ្លូវថ្មី-ធ្លាអំពិល ប្រវែង២គីឡូម៉ែត្រ
៥-ផ្លូវបន្ទាយត្រោក-កំពង់សំបួរ ប្រវែង៤គីឡូ១០០ម៉ែត្រ
លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា ការស្ថាបនាផ្លូវទាំង០៥ខ្សែនេះ គឺស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករនិងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៃក្រសួងអភិវឌ្ឍន៍ជនបទ ហើយត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ។
សូមជម្រាប់ជូនដែរថា SAAMBAT(សម្បត្តិ) គឺជាគម្រោង១ក្នុងចំណោមគម្រោងជាច្រើនរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយដៃគូរសហការចំនួន២ ក្នុងគោលបំណងស្ថាបនផ្លូវជនបទឲ្យប្រសើរឡើង លើកកម្ពស់គុណភាពផ្លូវពីក្រួសក្រហមទៅជាផ្លូវកៅស៊ូរ ឬផ្លូវបេតុង ។ បច្ចុប្បន្នគម្រោង SAAMBAT(សម្បត្តិ) គ្រប់ដណ្តប់ក្នុងខេត្តចំនួន១២ ដោយខេត្តពោធិ៍សាត់ទទួលបានផ្លូវចំនួន៨ខ្សែ មានប្រវែងសរុប៥១១៧០ម៉ែត្រ ក្នុងនោះស្រុកតាលោសែនជ័យទទួលបានផ្លូវ១ខ្សែស្ថាបនារួចរាល់ក្នុងជំហានទី១ ស្រុកវាលវែងទទួលបាន០២ខ្សែកំពុងស្ថាបនា និងស្រុកកណ្តៀងទទួលបានចំនួន០៥ខ្សែកំពុងស្ថាបនា ៕







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន