ព័ត៌មាន
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យនិស្សិតចូលរួមក្នុងកម្មវិធីស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីសហគ្រិនភាព
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកឱកាសឱ្យនិស្សិត នៅតាមបណ្ដាសាកលវិទ្យាល័យអាចចូលរួម ក្នុងកម្មវិធី R&I4E ដែលមានឈ្មោះពេញថា ការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីសហគ្រិនភាព Research and Innovation for Entrepreneurship។ កម្មវិធីនេះផ្ដល់ឱកាសដល់និស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជន អាចរួមគ្នាដោះស្រាយបញ្ហា និងបង្កើតវត្ថុគំរូ និងដំណោះស្រាយជាក់ស្តែង ហើយប្រែក្លាយជាសហគ្រិនភាព។
កម្មវិធី R&I4E ជាកិច្ចសហការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងមូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ក្រសួងអប់រំ យុវជន និងកីឡា ហើយផ្តល់ឱកាសដល់និស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជន អាចរួមគ្នាដោះស្រាយបញ្ហា និងបង្កើតវត្ថុគំរូ និងដំណោះស្រាយជាក់ស្តែង ហើយប្រែក្លាយជាសហគ្រិនភាព។
គម្រោង R&I4E មានគោលបំណងគាំទ្រការចូលរួម ដំណើរការ គុណភាព និងលទ្ធផលចុងក្រោយនៃនវានុវត្តន៍៖
• ធានាការអនុវត្តទៅតាមដំណើរការ និងវិធីសាស្ត្រនវានុវត្តន៍៖ កសាងសមត្ថភាពនិស្សិតតាមរយៈវិធីសាស្ត្រ Design Thinking ។
• បណ្តុះដំណោះស្រាយនវានុវត្តន៍ដែលមានគុណភាព និងជោគជ័យក្នុងទីផ្សារ៖ បង្កើតវត្ថុគំរូដែលមានភាពច្នៃប្រឌិត និងសក្តានុពលសម្រាប់ការអនុវត្ត។
• អភិវឌ្ឍជំនាញវិជ្ជាជីវៈសំខាន់ៗផ្នែកនវានុវត្តន៍ និងសហគ្រិនភាព៖ ពង្រឹងសមត្ថភាពក្នុងការឈ្វេងយល់ពីតម្រូវការអ្នកប្រើប្រាស់ ការដោះស្រាយបញ្ហា ការបង្កើតវត្ថុគំរូដោយរហ័ស និងការគិតបែបវិភាគ។
• ផ្លាស់ប្តូរគំនិតនវានុវត្តន៍ឱ្យទៅជាសហគ្រាសដែលអាចបន្តការបណ្តុះធុរកិច្ចបាន៖ ជ្រើសរើស និងរៀបចំក្រុមដែលមានសមត្ថភាពខ្ពស់សម្រាប់ការរីកចម្រើនក្រោយបញ្ចប់កម្មវិធី។
កម្មវិធី R&I4E តម្រូវឱ្យក្រុមការងាររួមបញ្ចូលនូវជំនាញជាក់លាក់ និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីធានាបាននូវការអភិវឌ្ឍគម្រោងគ្រប់ជ្រុងជ្រោយ ចាប់ពីចំណេះដឹងបច្ចេកទេសស៊ីជម្រៅ ការអនុវត្តឌីជីថល ការបង្កើតគំរូផលិតផលជាក់ស្តែង និងលទ្ធភាពជោគជ័យលើទីផ្សារ ៖
• អ្នកឯកទេស “ជំនាញរឹង” (អ្នកជំនាញវិស័យ): និស្សិតទាំងនេះមកពីជំនាញដូចជា វិស្វកម្ម កសិកម្ម ឬវេជ្ជសាស្ត្រ ដែលផ្តល់ចំណេះដឹងផ្នែកវិស័យជំនាញ។
• អ្នកជំរុញផ្នែក ICT និងឌីជីថល (អ្នកអភិវឌ្ឍន៍បច្ចេកទេស): និស្សិតដែលមានជំនាញផ្នែក ICT ការសរសេរកូដ សូហ្វវែរ និងការរៀបចំកម្មវិធី ដើម្បីអនុវត្តសមាសភាគឌីជីថល នៃដំណោះស្រាយ។
• អ្នកច្នៃប្រឌិតបង្កើតគំរូផលិតផល: និស្សិតទាំងនេះមានជំនាញក្នុងការរចនា ការផលិត និងការដំឡើងផ្ទាល់ដៃ។ ពួកគេរួមមានជាងមេកានិក ជាងអគ្គិសនី ជាងផ្សារ និងអ្នកឯកទេសបោះពុម្ព 3D។
• អ្នកយុទ្ធសាស្ត្រធុរកិច្ច និងទីផ្សារ (អ្នកជំនាញលទ្ធភាពជោគជ័យ): និស្សិតមកពីកម្មវិធីធុរកិច្ច ឬសហគ្រិនភាព ដែលផ្តោតលើទិដ្ឋភាពពាណិជ្ជកម្ម និងប្រតិបត្តិការ៕ អត្ថបទ៖គឹមហុក






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន24 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន