ព័ត៌មាន
កីឡាប្រដាល់សកល នឹងមានការប្រកួតអាជីពប្រចាំខែ ដើម្បីជំរុញការអភិវឌ្ឍសមត្ថភាពកីឡាករ-កីឡាការិនី
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ត្រៀមរៀបចំការប្រកួតកម្រិតអាជីពប្រចាំខែ ដោយគ្រោងនឹងចាប់ផ្ដើមពីខែកុម្ភៈខាងមុខតទៅ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីបានចូលរួមប្រកួត ក៏ដូចជាអភិវឌ្ឍសមត្ថភាពបានកាន់តែល្អ សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បន្ទាប់ពីលោកបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះ ផ្ដោតលើរបៀបវារៈសំខាន់ៗចំនួន ៤ រួមមាន៖ ១-ពិនិត្យមើលរបាយការណ៍សកម្មភាពការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦, ២-ការបែងចែកតួនាទីភារៈកិច្ចគណៈកម្មាធិការប្រតិបត្តិ, ៣-ពិនិត្យបច្ចុប្បន្នភាពសមាជិកក្លិប-សមាគម និង ៤-ពិនិត្យយន្តការវាយតម្លៃអភិបាលកិច្ចសហព័ន្ធ។
ទន្ទឹមជាមួយការពង្រឹងបច្ចុប្បន្នភាពសមាគម/ក្លិបសមាជិកនោះដែរ លោកក៏បានជូនដំណឹងអំពីការប្រកួតប្រដាល់សកលអាជីព ដែលជាសកម្មភាពថ្មីមួយ ក្នុងឆ្នាំ២០២៦ ក្រោយទទួលបានការគាំទ្រពីវិស័យឯកជន ដែលសហព័ន្ធនឹងរៀបចំការប្រកួតរៀងរាល់ខែ ដើម្បីផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនី ដែលខិតខំប្រឹងប្រែងហ្វឹកហាត់ បានប្រកួតជាប់ជាប្រចាំ ក្នុងន័យដុសខាតសមត្ថភាព បច្ចេកទេស បានកាន់តែល្អប្រសើរ សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា។
បន្ថែមលើសកម្មភាពបច្ចេកទេសនេះ ក្នុងនាមប្រធានសហព័ន្ធ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ក៏បានជំរុញដល់ការពង្រឹងអភិបាលកិច្ចល្អក្នុងសហព័ន្ធ ស្របតាមកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួង ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាប្រដាល់សកលអន្ដរជាតិ និងវិស័យឯកជន សម្រាប់បន្ដនិរន្ដរភាពនៃការអភិវឌ្ឍប្រភេទកីឡាអូឡាំពិកមួយនេះឲ្យកាន់តែរីកចម្រើនផងដែរ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន24 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន