ព័ត៌មាន
កម្ពុជា និងអូស្ត្រាលី ជំរុញកិច្ចសហប្រតិបត្តិការការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យប្រកបដោយគុណភាព
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងលោក Jeremy Crawford នាយកប្រតិបត្តិសភាពាណិជ្ជកម្មប្រចាំទីក្រុងហ្គីឡុង នៃរដ្ឋវីតូរីយ៉ា ប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃនេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី សហប្រតិបត្តិការនៅក្នុងការផ្លាស់ប្តូរជំនាញ ការបណ្ដុះបណ្ដាលសិស្សហ្វឹកហាត់ និងការហ្វឹកហាត់ការងារ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងគោលបំណងគឺដើម្បីបង្កើតកិច្ចសហការលើការបណ្តុះបណ្តាលសិស្សហាត់ការ និងការអនុវត្តការងារជាក់ស្តែងតាមស្តង់ដាអូស្រ្តាលី។ កិច្ចសហការនេះ ក៏នឹងបើកផ្លូវឱ្យមានកម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរផងដែរ ដែលផ្តល់ឱកាសដល់សិក្ខាកាមកម្ពុជា គ្រូបណ្តុះបណ្តាល TVET និងសិស្សនិស្សិត ចូលរួមក្នុងការសិក្សា និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងវែង ដែលជួយលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការផ្ទេរជំនាញផងដែរ។
ឯកឧត្ដមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ ដែលជាយន្តការមួយក្នុងការកសាងមូលធនមនុស្សឱ្យមានផលិតភាពខ្ពស់ ជំនាញច្បាស់លាស់ប្រកបដោយស្តង់ដា និងមនសិការវិជ្ជាជីវៈបន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលសកល។
ឯកឧត្តម បានគូសបញ្ជាក់ថា កិច្ចសហការនេះ ជាការបង្ហាញនូវទំនាក់ទំនងល្អ រវាងកម្ពុជា និងអូស្ត្រាលី ហើយក៏ជាការបើកទំព័រថ្មីប្រកបដោយអត្ថន័យក្នុងប្រវត្តិសាស្ត្រលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្រ្តីមានការជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជាអាចជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដាការងារ ដែលអាចឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មក្រៅប្រទេសទាំងពេលបច្ចុប្បន្ន និងអនាគតផងដែរ៕
អត្ថបទ៖ ឈិត បូរ៉ាវី
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន23 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន