ព័ត៌មាន
ឆ្នាំ២០២៦នេះជាខួបអនុស្សាវរីយ៍លើកទី៧០ ការបង្កើតទំនាក់ទំនងការទូត, ប្រមុខការទូតកម្ពុជា-ឡាវ ប្តេជ្ញាចិត្តខ្ពស់ក្នុងការសហការយ៉ាងជិតស្និទ្ធ និងរៀបចំសកម្មភាពនានារួមគ្នាឱ្យមានអត្ថន័យ
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារក្រៅផ្លូវការជាមួយ ឯកឧត្តម ថងសាវណ្ណ ភុមិវិហាន រដ្ឋមន្ត្រីការបរទេសឡាវ នៅកោះសេប៊ូ។
ក្នុងជំនួបក្រៅផ្លូវការខាងលើ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះ ប្រមុខការទូតប្រទេសទាំងពីរ បានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងឆ្នាំ២០២៦នេះ ដែលជាខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតហើយបានប្តេជ្ញាចិត្តខ្ពស់ក្នុងការសហការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំសកម្មភាពនានារួមគ្នាឱ្យមានអត្ថន័យជ្រាលជ្រៅសម្រាប់អបអរសាទរនូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ។
ទន្ទឹមនឹងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានឆ្លៀតឱកាសផ្លាស់ប្តូរមតិយោបល់គ្នាយ៉ាងស៊ីជម្រៅ លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួម។

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន22 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន