ព័ត៌មាន
ក្រសួងការងារ នាំយកឱកាសការងារជិត ៣ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ផ្សព្វផ្សាយជូនដល់ពលរដ្ឋ ក្នុងខេត្តបាត់ដំបង
ក្នុងស្មារតីជំរុញការងារជូនប្រជាពលរដ្ឋក្នុងស្រុក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកសំឡូត ខេត្តបាត់ដំបង ដោយបាននាំយកឱកាសការងារសរុបចំនួនជាង ៣ពាន់ កន្លែង ពីបណ្តារោងចក្រ សហគ្រាស និងសិប្បកម្មចំនួន៨ ដើម្បីផ្តល់ជូនដោយផ្ទាល់ដល់អតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកស្វែងរកការងារធ្វើទាំងអស់។
វេទិកាការងារដែលរៀបចំឡើងជារៀងរាល់ចុងសប្តាហ៍នៅទូទាំងប្រទេសក្រោមប្រធានបទ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» នេះ គឺជាយន្តការដ៏មានប្រសិទ្ធភាពដែលកំពុងផ្តល់ឱកាសការងារក្នុងស្រុកសរុបចំនួន ៨៦ ០១៧ កន្លែងនៅទូទាំងប្រទេស ជូនដល់បងប្អូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការជ្រើសរើសការងារក្នុងស្រុកគឺជាសញ្ញាវិជ្ជមានក្នុងការកសាងជីវភាពឱ្យបានប្រសើរ ជាជាងការប្រឈមនឹងបញ្ហារើសអើង ហានិភ័យសុវត្ថិភាព និងការបាត់បង់ឱកាសរស់នៅជួបជុំគ្រួសារ។
ឯកឧត្តម បន្តថា ក្រៅពីទទួលបានការងារធ្វើ បងប្អូនកម្មករនិយោជិតនឹងក្លាយជាសមាជិក ប.ស.ស. ដែលទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើនដូចជា ការពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យដៃគូដោយមិនចំណាយប្រាក់ ការការពារ និងទទួលបានតាវកាលិកនៅពេលមានគ្រោះថ្នាក់ការងារ ព្រមទាំងទទួលបានប្រាក់សោធននិវត្តន៍សម្រាប់ធានាប្រាក់ចំណូលនៅពេលចាស់ជរាដូចមន្ត្រីរាជការផងដែរ។ បន្ថែមលើនេះ ក្រសួងបានលើកទឹកចិត្តឱ្យយុវជនចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១.៥ លាននាក់ ដែលជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងគោលដៅកសាងសេដ្ឋកិច្ចគ្រួសារ និងជាតិមាតុភូមិឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។
សូមបញ្ជាក់ថា បណ្ដារោងចក្រ សហគ្រាស និងសិប្បកម្ម ចំនួន៨ រួមមាន ១. សិប្បកម្មសានពៅ
២. រោងចក្រ យូលីអ៊ីនធើណេស៊ិនណល (ខេមបូឌា)ហ្គាមេន ខូអិលធីឌី ៣. រោងចក្រ ហ្វីនិក អ៊ិនដាស្រ្ទៀល ឯ.ក. ៤. រោងចក្រ អាយឌាលហ្វើនឈ័រ ឯ.ក. ៥. រោងចក្រ អ ហូម ហ្វើនីស៊ីង ឯ.ក. ៦. ក្រុមហ៊ុន ថាកូ អាហ្រ្គី ៧. ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស និង ៨. ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ (ជ្រើសរើសទៅប្រទេសជប៉ុន)៕








-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន5 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា