កីឡា
ភ្នំពេញក្រោននៅតែបង្កើតភាពអស្ចារ្យចុងម៉ោង ដណ្ដើមបានបីពិន្ទុបន្ថែមពីណាហ្កា
ក្លឹបបាល់ទាត់ភ្នំពេញ នៅតែបង្កើតភាពរីករាយឱ្យអ្នកគាំទ្ររបស់ខ្លួននៅនាទីចុងក្រោយ ដោយ បង្កើតភាពអស្ចារ្យពេលការប្រកួតហៀបនឹងចប់ទៅហើយ រកបានគ្រាប់បាល់ជ័យជំះ ឈ្នះណាហ្កាវើល ២ទល់១ យប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅកីឡដ្ឋានភ្នំពេញក្រោន។

ជំនួបនេះជិតចប់ វគ្គទី១ នាទីទី៤៤ ណាហ្កាវើលដ៍បើកការនាំមុខម្ចាស់ផ្ទះ ១ទល់០ មុនដោយគ្រាប់បាល់របស់កីឡាករ Lucas Henrique Venuto ។

លុះនៅនាទី៧០ ភ្នំពេញក្រោនតាមស្មើវិញ ពេលដែលកីឡាករ DYER MOSES JOHN ទាត់បញ្ចូលទី ពីការបញ្ជួនបាល់របស់កីឡាករដូរចូលកើត ពេជ្រ។ ក្រោយដាក់សម្ពាធយ៉ាងខ្លាំង និងណាហ្កាវើលដ៍សល់គ្នា១០ ជិតចប់ការប្រកួតទៅហើយ នាទីទី៩០បូក៩ កីឡាករ MAKSYM PRIADUN អូសបាល់ដាច់ពីលើ ហើយក៏ទាត់បញ្ចូលទីបានសម្រេច។

ក្រោយ១៨ប្រកួត ភ្នំពេញក្រោន មាន៤៣ពិន្ទុ ចំណែកណាហ្កាវើលដ៍នៅរក្សា២៩ពិន្ទុដដែល។ ចុងសប្ដាហ៍នេះ ថ្ងៃទី១៤ ខែកុម្ភៈ ភ្នំពេញក្រោនធ្វើដំណើរទៅកាន់ខេត្តសៀមរាប ជួបអង្គរថាយហ្គឺរ និងណាហ្កាវើលដ៍ ទទួលបឹងកេត៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន