ព័ត៌មាន
សម្តេចធិបតីរំលឹកអំពីការពង្រឹងគុណភាពអប់រំដែលរាជរដ្ឋាភិបាលបានដាក់ចេញជាចំណុចអាទិភាព
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវមោទនភាពចំ ពោះវឌ្ឍនភាពនៃវិស័យអប់ដែលសម្រេចបានយ៉ាងល្អប្រសើរ ដោយបានរំលឹកអំពីការពង្រឹងគុណភាពអប់រំដែលរាជរដ្ឋា ភិបាលបានដាក់ចេញជាចំណុចអាទិភាព។
នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ នេះ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ កាលពីខែ កក្កដា និងសីហា ឆ្នាំ២០២៥ នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា លទ្ធផលដែលសម្រេចបានលើវិ ស័យអប់រំដ៏ល្អប្រសើរ ក៏អាស្រ័យដោយការដឹកនាំ និងយកចិត្តទុកដាក់បង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការចូល រួមរបស់មាតា បិតា អាណាព្យាបាល ហើយសម្តេចក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និង ស.ស.យ.ក ដែលបានចូលរួមយ៉ាងសកម្មក្នុងការអប់រំ បណ្តុះបណ្តាលដល់យុវជន។
សូមបញ្ជាក់ថា សិស្សនិទ្ទេសA ដែលត្រូវបានសម្តេចធិបតីទទួលជួបសំណេះសំណាលនិងផ្តល់រង្វាន់លើកទឹកចិត្តនៅថ្ងៃនេះ សរុប៣ពាន់២០នាក់ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីសម័យប្រឡង២៨ សីហា ២០២៥ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង ២៨ កក្កដា ឆ្នាំ២០២៥កន្លងទៅនេះ៕ អត្ថបទ៖ មុត សុទ្ធ





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន