ព័ត៌មាន
កម្ពុជា និងអាមេរិក បន្តពិគ្រោះយោបល់ផ្នែកច្បាប់លើដំណើរឆ្ពោះទៅកាន់គំនិតផ្តួចផ្តើមគ្រប់គ្រងពាណិជ្ជកម្មយុទ្ធសាស្ត្រអាវុធមហាប្រល័យ
អ្នកជំនាញការជាតិនិងអន្តរជាតិ បានជួបជុំគ្នានៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយាល់ភ្នំពេញ នាព្រឹកថ្ចៃទី១០ខែកុម្ភ:ឆ្នាំ២០២៦នេះដើម្បីចូលរួមក្នុងសិក្ខាសាលាស្តីពី «ការពិគ្រោះ យោបល់ផ្នែកច្បាប់ នៃដំណើរឆ្ពោះទៅកាន់គំនិតផ្តួចផ្តើមគ្រប់គ្រងពាណិជ្ជកម្មយុទ្ធសាស្ត្រ អាវុធមហាប្រល័យ » ដែលបាននិងកំពុងប្រព្រឹត្តទៅ ដើម្បីបង្ហាញ និងពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងពាណិជ្ជកម្មយុទ្ធសាស្ត្រអាវុធមហាប្រល័យ។
សិក្ខាសាលានេះនឹងដំណើរការក្នុងរយ:ពេលបីថ្ងៃ ត្រូវបានសហការរៀបចំដោយ កម្មវិធីត្រួតពិនិត្យការនាំចេញនិងសន្តិសុខព្រំដែន (EXPORT CONTROL AND BORDER SECURITY-EXBS) នៃក្រសួងការបរទេសសហរដ្ឋអាម៉េរិកប្រចាំតំបន់ និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ហើយនេះគឺជាសិក្ខាសាលាលើកទី២ ដែលបន្តពីសិក្ខាសាលាដំបូង ដែលត្រូវបានធ្វើឡើងកាល ពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៥។
នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានថ្លែងក្នុងឱកាសបើកសិក្ខាសាលានេះថាគំនិតផ្តួចផ្តើមនេះគឺជាកិច្ចការដ៏សំខាន់មួយសម្រាប់កម្ពុជា។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែបង្ហាញពីភាព ជាដៃគូរវាងព្រះរាជាណាចក្រកម្ពុជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងការិយាល័យអង្គការសហប្រជាជាតិ សម្រាប់កិច្ចការរំសាយអាវុធ និងដៃគូក្នុងតំបន់និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាលានុវត្តភាពឈ្នះ-ឈ្នះ សម្រាប់យើងទាំងអស់គ្នាផងដែរ។ ដើម្បីអនុវត្តកិច្ចការនេះ កម្ពុជាកំពុងចាប់យកកាលានុវត្តភាពនេះ ដើម្បីពិនិត្យ និងពង្រឹងក្របខណ្ឌច្បាប់ បទប្បញ្ញត្តិ និងស្ថាប័ន និងសម្របខ្លួនរបស់យើងទៅនឹងឧត្តមានុវត្តន៍អន្តរជាតិនៃយុទ្ធសាស្ត្រគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា បានចាត់ទុកឱកាសនេះថា ជាការចាប់ផ្តើមទំព័រសករាជថ្មីសម្រាប់កម្ពុជា និងដៃគូរបស់ខ្លួន ដែលត្រូវបានកំណត់តាមរយៈ ភាពជាដៃគូ ភាពធន់ និងចក្ខុវិស័យ។ ដោយអនុវត្តយុទ្ធសាស្ត្រគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ កម្ពុជានឹងធានាថា វឌ្ឍនភាពសេដ្ឋកិច្ចនឹងមិនអាចបំបែកចេញបានពីការទទួលខុសត្រូវរបស់ខ្លួន នៅក្នុងការទប់ស្កាត់ការរីកសាយភាយអាវុធមហាប្រល័យ និងគ្រឿងសព្វាវុធពាក់ព័ន្ធ ការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសន្តិសុខក្នុងតំបន់ និងជាដៃគូអាចទុកចិត្តបាននៅក្នុងសហគមន៍ពិភពលោកនោះឡើយ៕
អត្ថបទ ៖ បាន ចក់













-
PR NEWS3 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
កីឡា1 week agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
ព័ត៌មាន5 days agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា5 days agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley
-
ព័ត៌មាន4 days agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង