ព័ត៌មាន
តូបលក់គ្រឿងក្រអូបចំនួន២តូប នៅផ្សារសុភក្រ្តមង្គល ក្បែរផ្សារសាំហាន់ត្រូវបានអគ្គិភ័យឆាបឆេះ
ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះតូបលក់គ្រឿងក្រអូបចំនួន២តូបនៅផ្សារសុភក្រ្តមង្គល ក្បែរផ្សារសាំហាន់ តែសំណាងល្អមិនបណ្ដាលឲ្យរងរបួសដល់មនុស្សឡើយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ១០៥ ភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីតូបលក់គ្រឿងក្រអូបមួយកន្លែង បន្ទាប់មកមានការឆ្លងចរន្តអគ្គិសនី បែកចេញជាផ្កាភ្លើង ហើយបង្កទៅជាអគ្គិភ័យឆាបឆេះតែម្ដង ។ ភ្លាមៗនោះប្រជាពលរដ្ឋនៅក្នុងភូមិខាងលើ បាននាំគ្នាទាក់ទងទៅតាមសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ ។
បន្ទាប់ពីទទួលដំណឹងនេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីចេញមកអន្តរាគមន៍នៅចំណុចទីតាំងកើតហេតុ ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់ជៀសវាងរាលដាលដល់តូបផ្សេងៗទៀត។
ក្នុងប្រតិបត្តិការនេះដែរ ឃើញមានវត្តមានលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ ចុះមកជួយសម្របសម្រួល អន្តរាគមន៍ដោយផ្ទាល់ផងដែរ ជួយដល់ប្រជាពលរដ្ឋ និងកម្លាំងនគរបាលការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ។
ករណីអគ្គិភ័យខាងលើនេះ ត្រូវបានគ្រប់គ្រងស្ថានការណ៍ទាំងស្រុងវិញ នៅព្រឹកថ្ងៃខែឆ្នាំដដែលដោយលទ្ធផល គឺឆាបឆេះអស់ចំនួន២តូប និងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ ប៉ុន្តែមិនបង្កឲ្យមានមនុស្សរងរបួសនះទេ ។
មន្ត្រីជំនាញអគ្គិភ័យបានសន្និដ្ឋានថា ករណីអគ្គិភ័យនេះគឺកើតឡើងដោយការឆ្លងចរន្តអគ្គិសនី រួចបង្កទៅជាអគ្គិភ័យឆាបឆេះទីតាំងលក់គ្រឿងក្រអូបខាងលើនេះ បន្ទាប់ពីពិនិត្យឃើញប្រភពដែលបង្កអោយឆេះ ។ និងបានប្រើប្រាស់រថយន្តពន្លត់ជាច្រើនគ្រឿងក្នុងការអន្តរាគមន៍បាញ់ពន្លត់ករណីគេភ័យខាងលើនេះ៕ អត្ថបទ៖ កុម្ភៈ






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣