ព័ត៌មាន
យុវជនបោះបង់ការសិក្សាសាលាចំណេះទូទៅ ងាកមកបន្តរៀនជំនាញវិជ្ជាជីវៈ
នៅសាលាបច្ចេកទេស និងជំនាញវិជ្ជាជីវៈTVET នៅខេត្តកណ្តាល មកដល់បច្ចុប្បន្ន មានយុវជន បោះបង់សិក្សានៅតាមសាលារៀនចំណេះទូទៅនានា បានងាកមកចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ តាមរយៈ កម្មវិធីអាហារូបករណ៍រាជរដ្ឋាភិបាលសម្រាប់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនយុវជន ១លាន៥សែននាក់ ហើយក្រុមយុវជនទាំងនេះ បានបង្ហាញពីចំណចង់ចំណូលចិត្ត ប្តេជ្ញាបន្តរៀនជំនាញវិជ្ជាជីវៈរបស់គេឱ្យ ដល់កម្រិតខ្ពស់ ជាពិសេសកម្រិតវិស្វករ។
យុវជនកំពុងសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែន ខេត្តកណ្តាល បានប្រាប់BTV នៅថ្ងៃទី១១ ខែកុម្ភៈ នេះថា ពួកគេពិតជាអរគុណរាជរដ្ឋាភិបាលជាខ្លាំង ដែលបានបង្កើត សាលាTVET ផ្តល់ឱកាសឱ្យយុវជនបោះបង់ការសិក្សានៅសាលាចំណេះទូទៅ បានចូលរៀនសូត្រជំនាញ វិជ្ជាជីវៈ ដើម្បីឆាប់មានការងារធ្វើ។
ចំណែកអាណិកជនខ្មែរមកពីសហរដ្ឋអាម៉េរិក លោក វណ្ណៈ ពៅ ពេញចិត្តចង់បានជំនាញ វិជ្ជាជីវៈ កម្រិតសញ្ញាបត្រC1 ដែលជាក់ស្តែងបច្ចុប្បន្ន លោកមានបទពិសោធន៍ចំណេះជំនាញការងារពីសហរដ្ឋអាម៉េរិក ប៉ុន្តែលោកមិនទាន់ចេះជំនាញជួសជុលបរិក្ខារត្រជាក់ ដូចនេះលោកត្រូវរៀន ដើម្បីត្រៀម ធ្វើការងារ និងការបង្កើតមុខរបរអាជីវកម្មផ្នែកបរិក្ខារត្រជាក់នៅកម្ពុជា។
នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ និងការប្រឡងសញ្ញាបត្រសញ្ញាបត្របច្ចេកទេស និងវិជ្ជាជិវៈ កម្រិត៣ កាលពីម្សិលមិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីដើមអាណត្តិទី៧មក បានជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជំរុញ ការអនុវត្តគន្លងការសិក្សាតម្រង់ទិសអាជីពជូនយុវជនទៅថ្ងៃអនាគត ហើយការតម្រង់ទិសនោះ អាចឱ្យ សិស្សថ្នាក់ទី៩ ទី១០ ឡើងទៅ ចាប់អាជីពចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅតាមបណ្តាសាលា បណ្តុះបណ្តាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈ TVET ដើម្បីធានាប្រសិទ្ធភាពបង្កើនចំណេះដឹង សមត្ថភាពជំនាញ ឱ្យស្របតាមតម្រូវការការងារ ក៏ដូចចំណង់ចំណូលចិត្តរបស់យុវជន៕ អត្ថបទ៖ ស៊ុម សុខជា










-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ