ព័ត៌មាន
សន្និបាតថ្ងៃទីពីររដ្ឋមន្រ្ដីក្រសួងអប់រំ ជំរុញការធ្វើនវានុវត្តន៍ពីការសិក្សាដោយផ្អែកលើលទ្ធផលសិក្សា និងស្នើឱ្យបង្កើនការប្រឹក្សាយោបល់ដល់សិស្សនៅតាមសហគមន៍ពីឱកាសសិក្សាជំនាញបច្ចេកទេសផ្សេងៗ
ភ្នំពេញ៖ នៅក្នុងសន្និបាតថ្ងៃទីពីរ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៃសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាប្រចាំឆ្នាំ២០២៦៖ ដោយបានពិភាក្សាលើ វេទិកាទី២ ស្តីពី «អភិវឌ្ឍឧត្តមសិក្សាដើម្បីពិពិធកម្ម និងកំណើនសេដ្ឋកិច្ច» ក្នុងឱកាសនោះ រដ្ឋមន្រ្ដីក្រសួងអប់រំ ជំរុញការធ្វើនវានុវត្តន៍ពីការសិក្សាដោយផ្អែកលើលទ្ធផលសិក្សា និងស្នើឱ្យបង្កើនការប្រឹក្សាយោបល់ដល់សិស្សនៅតាមសហគមន៍ពីឱកាសសិក្សាជំនាញបច្ចេកទេសផ្សេងៗ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន វាយតម្លៃខ្ពស់ចំពោះភាពវាងវៃរបស់អ្នកសម្របសម្រួលនៃអង្គវេទិកា និងវាគ្មិនជំនាញ ដែលបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ ប្រកបដោយខ្លឹមសារ បានបំផុសសំនួរ និងឆ្លើយតបនឹងចម្ងល់របស់អង្គសន្និបាទយ៉ាងល្អប្រសើរ ទន្ទឹមនឹងនេះ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមជាសំនួរ និងមិតយោបល់របស់សាធារណៈជន ក៏ដូចជាអ្នកពាក់ព័ន្ធលើវិស័យអប់រំទាំងអស់ តាមរយៈការផ្សាយបន្តផ្ទាល់លើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយគូសបញ្ជាក់នូវការគាំទ្រដល់ការលើកឡើងរបស់អ្នកចូលរួមតាមរយៈការផ្សាយផ្ទាល់ថា ពិតជាចាំបាច់ដែលត្រូវបង្តើតឱ្យមានការស្រាវជ្រាវឱ្យបានច្រើន និងទូលំទូលាយដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) ជំរុញការធ្វើនវានុវត្តន៍ពីការសិក្សាដោយផ្អែកលើលទ្ធផលសិក្សា(Outcome Based Education) និងស្នើឱ្យបង្កើនការប្រឹក្សាយោបល់ដល់សិស្សនៅតាមសហគមន៍ ពីឱកាសសិក្សា ជាពិសេសពាក់ព័ន្ធនឹងជំនាញបច្ចេកទេសផ្សេងៗ។
ពាក់ព័ន្ធនឹងចម្ងល់ថា “តើ AI អាចអានសិលាចារឹកបានដែរទេ?” ឯកឧត្តមបណ្ឌិតបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានឆ្លើយតបថា បច្ចុប្បន្ន AI នៅមិនទាន់អាចអានសិលាចារឹកបានទេ ដោយសារ AI ត្រូវបានរៀបចំទៅតាមម៉ូដែល ដែលបញ្ចូលព័ត៌មាន និងឯកសារជាក់លាក់ បើទោះជាវាអាចប្រើបកប្រែភាសាជាច្រើនបាន ក្នុងនោះក៏មានភាសាខ្មែរផងដែរ ហើយជាក់ស្តែងយើងនៅតែអាចបែងចែកដាច់រវាង ការឆ្លើយតបរបស់ AI និងមនុស្សមែនទែន យ៉ាងណាមិញសម្រាប់ថ្ងៃអនាគត ពេលដែល AI កាន់តែរីកច្រើននោះប្រហែលជាអាច។
ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ជាពិសេសដល់បុគ្គលិកអប់រំខេត្តទាំង៧ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលនៅតែបន្តការប្តេជ្ញាចិត្តខិតខំប្រឹងប្រែង ជម្នះរាល់ការលំបាក ដើម្បីផ្តល់សេវាអប់រំដល់សិស្សានុសិស្សគ្រប់កាលៈទេសៈប្រកបដោយភាពអំណត់អត់ធ្មត់ និងភាពបត់បែនក្នុងបរិបទជាក់ស្តែង ស្របតាមទស្សនៈ “ការអប់រំត្រូវតែមានភាពធន់ ការអប់រំត្រូវតែបន្ត តាមរយៈនវានុវត្តន៍ ស្របតាមបរិបទជាក់ស្តែង” ដែលសបញ្ជាក់ឱ្យឃើញពីស្មារតីអប់រំ ស្មារតីឯកភាពសាមគ្គីភាព និងមនសិការស្នេហាជាតិដ៏ជ្រាលជ្រៅ។
គួរបញ្ជាក់ដែរថា សន្និបាតអប់រំប្រចាំឆ្នាំ២០២៦នេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ និងមានការផ្សាយបន្តផ្ទាល់លើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕









-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ