ព័ត៌មាន
ក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ
ក្រុមសហគ្រិន បានអបអរសាទរចំពោះ «យុទ្ធនាការផលិតផលជាតិ MadeInCambodia» របស់ក្រសួងពាណិជ្ជកម្ម ដែលត្រូវបានសម្ពោធបើក នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ កម្មវិធីនេះ រៀបចំឡើង នៅផ្សារទំនើប ជីបម៉ុង២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ។ តាមរយៈយុទ្ធនាការនេះ ក្រុមសហគ្រិន រំពឹងថា ផលិតផលរបស់ពួកគាត់នឹងកាន់តែមានសន្ទុះគាំទ្រខ្លាំងឡើង ស្របពេលមានសន្ទុះកើនឡើងយ៉ាងខ្លាំងពីសំណាក់ប្រជាជន ងាកមកគាំទ្រ ប្រើប្រាស់ និងផ្តល់តម្លៃដល់ផលិតផលជាតិ។
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានប្រកាសបើកសម្ពោធ «យុទ្ធនាការផលិតផលជាតិ MadeInCambodia» នៅព្រឹកនេះថា យុទ្ធនាការនេះ នឹងរៀបចំឡើងមានរយៈពេលមួយឆ្នាំពេញ ក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតនូវភាពសម្បូរបែបនៃ ផលិតផលជាតិ ជូនដល់អតិថិជន និងអ្នកប្រើប្រាស់ និងធ្វើឱ្យម៉ាកផលិតផលជាតិមានភាពលេចធ្លោ។
លោកជំទាវ ចម និម្មល ថ្លែងទៀតថា «យុទ្ធនាការផលិតផលជាតិ MadeInCambodia» នឹងរុញច្រាននូវស្មារតីស្រលាញ់ផលិតផលជាតិកាន់តែខ្លាំងក្លាឡើង ជាពិសេស ការជំរុញការនាំចេញផលិតផលនៅនឹងកន្លែង ដើម្បីរកទីផ្សារជូនម្ចាស់សហគ្រាស និងប្រជាកសិករ។
សហគ្រិនដែលបានចូលរួមតាំងបង្ហាញផលិតផលនៅក្នុងកម្មវិធី «យុទ្ធនាការផលិតផលជាតិ MadeInCambodia» នៅព្រឹកនេះ បានគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការនេះ ដោយពួកគាត់ រំពឹងថា នឹងជួយផ្សាយផ្សាយផលិតផលរបស់ពួកគាត់កាន់តែទូលំទូលាយទៅកាន់អ្នកប្រើប្រាស់។
ក្រុមសហគិ្រនទាំងនោះ បានលើកឡើងថា សព្វថ្ងៃនេះ ផលិតផលក្នុងពិតជាមានការគាំទ្រជាខ្លាំង បន្ទាប់ពីប្រជាពលរដ្ឋធ្វើពិហកាទំនិញថៃ។ ការគាំទ្រនេះ ក៏ព្រោះតែ រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ បានជួយជ្រោមជ្រែងក្នុងការជួយរកទីផ្សារ និងបង្កើនការផ្សព្វផ្សាយ ផលិតផលរបស់ទៅកាន់ប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនេះ ពួកគាត់ អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តគាំផលិតផលរបស់ពួកគាត់ឱ្យបន្ថែមទៀត ដើម្បីបង្កើតការងារ និងរកប្រាក់ជូនប្រជាកសិករ។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងកម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ជាពិសេស ក្នុងការបន្តពង្រឹង ការគ្រប់គ្រងទីផ្សារ ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងផ្គត់ផ្គង់ ការជំរុញការប្រើប្រាស់ផលតិផលខ្មែរនៅទីផ្សារ ក្នុងស្រុក ដើម្បីផ្សារភ្ជាប់រវាងអ្នកដាំដុះ អ្នកផលិត អ្នកកែច្នៃ អ្នកប្រមូលទិញ៕អត្ថបទ៖ ធូ វិរៈ









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣