កីឡា
ព្រះខ័នរាជ ជួបគិរីវង់ ខណៈ ISI ស្វាគមន៍ភ្នំពេញក្រោន បើកឆាកវគ្គ ១/៤ ពានសម្ដេចតេជោ ហ៊ុន សែន
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) នឹងបន្ដការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ចំនួន ២គូ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ស្អែកនេះ ដោយក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ និងក្រុម ISI ដង្កោសែនជ័យ ត្រូវស្វាគមន៍ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន។
នេះគឺជាការប្រកួតដ៏ទាក់ទាញមួយសម្រាប់អ្នកគាំទ្រក្នុងវគ្គដ៏សំខាន់ ទោះបីក្នុងលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ហាក់មានប្រៀបលើគូប្រជែង តែក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គេរំពឹងថា គីរីវង់សុខសែនជ័យ និង ISI ដង្កោសែនជ័យ អាចនឹងក្លាយជាឧបសគ្គដ៏ធំសម្រាប់ក្រុមទាំងពីរ។
មុនជួបគ្នានៅវគ្គ ១/៤ ផ្ដាច់ព្រ័ត្រនេះ សម្រាប់ព្រះខ័នរាជស្វាយរៀង គឺបានទម្លាក់ក្រុមបាត់ដំបងយូណាយធីត ១៧-៣ នៅវគ្គ ១៦ក្រុមចុងក្រោយ ខណៈគិរីវង់សុខសែនជ័យ បានយកឈ្នះក្រុមខ្លាំងអង្គរថាយហ្គឺរ ៤-៣។ ចំណែកក្រុម ISI ដង្កោសែនជ័យ បានយកឈ្នះក្រុម អឹមអូអាយ កំពង់ដេវ៉ា ៣-២ និងក្រុមភ្នំពេញក្រោន បានយកឈ្នះទម្លាក់សមាគមបាល់ទាត់ខេត្តត្បូងឃ្មុំ ដោយលទ្ធផល ១៣-០។
ដោយឡែកការប្រកួតជើងទី១ ក្នុងវគ្គ ៨ក្រុមចុងក្រោយចំនួន ២គូទៀត គឺក្រុមកងយោធពលខេមរភូមិន្ទ ត្រូវជួបបឹងកេត និងណាហ្គាវើលដ៏ ត្រូវជួបក្រុមវិសាខា ដែលគ្រោងធ្វើឡើងនាថ្ងៃទី៤ ខែមីនា មុនឈានដល់ការប្រកួតកាត់សេចក្ដីជើងទី២ នាថ្ងៃទី១១ និងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ដើម្បីកំណត់ជោគវាសនាក្រុមត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងរដូវកាលនេះ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង