កីឡា
កីឡាការិនីអេស្ប៉ាញ Cristina Bucsa ឈ្នះជើងឯកក្នុងក្របខណ្ឌ WTA លើកដំបូងក្នុងអាជីព
កីឡាការិនីវាយកូនបាល់អេស្ប៉ាញ Cristina Bucsa បានបំពេញក្តីស្រមៃរបស់នាងក្នុងការចង់ឈ្នះជើងឯកនៅក្នុងក្របខណ្ឌ WTA Tour លើកដំបូង ក្រោយយកឈ្នះកីឡាការិនីប៉ូឡូញ Magdalena Frech នៅវគ្គផ្តាច់ព្រ័ត្រ គ្រងជើងឯកកម្មវិធី Merida Open នៅប្រទេសម៉ិកស៊ិក។

បន្ទាប់ពីយកឈ្នះកីឡាការិនីអ៊ីតាលី Jasmine Paolini នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាការិនីលំដាប់លេខ ៦៣ ពិភពលោក Cristina Bucsa ជំនះ Breakpoint ៥ លើក ជ័យជំនះពេលចេញសេវា ៣២ ក្នុងចំណោម ៤៣ ក្នុងជ័យជំនះនៅវគ្គផ្តាច់ព្រ័ត្រនេះ។
នៅសិតដំបូង កីឡាការិនីវ័យ ២៨ ឆ្នាំរូបនេះបានយកឈ្នះមិនលំបាក ៦-១ តែកីឡាការិនីប៉ូឡូញ Magdalena វាយតបតបានមួយសិតវិញ ៦-៤។
នៅសិតចុងក្រោយ Bucsa ឈ្នះ Breakpoint មួយលើកគត់ តែគ្រប់គ្រាន់ដើម្បីយកឈ្នះ ៦-៤ ដើម្បីគ្រងជើងឯក។
ជ័យជំនះរបស់កូនកាត់ម៉ុលដូវ៉ា-អេស្ប៉ាញរូបនេះ បានធ្វើឱ្យនាងក្លាយជាកីឡាការិនីអេស្ប៉ាញទី ១៩ ដែលឈ្នះជើងឯកនៅក្នុងក្របខណ្ឌ WTA Tour៕ អត្ថបទ៖នាង សុភាវុធ


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣