ព័ត៌មាន
ខេត្តត្បូងឃ្មុំ ប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ខេត្តប្រចាំឆ្នាំ២០២៦ ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២
ត្បូងឃ្មុំ ៖ មន្ទីរអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ បានរៀបចំប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦ ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ មាន ២មណ្ឌល ៥៥បន្ទប់ ជាមួយបេក្ខជនសរុបចំនួន ១៣៥៤នាក់ ស្រី ៩៣១នាក់ ក្រោអធិបតីភាពឯកឧត្តម ហួរ ឈុនគ្រី អគារធិការ ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាល័យន សែន ខ្នារ និងមណ្ឌលវិទ្យាល័យតេជោត្បូងឃ្មុំ ក្រោមអធិបតីលោកស្រី នី ចាន់ធីតា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។
បើតាមលោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានបញ្ជាក់ថាការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ខេត្តគឺរៀបចំឡើងចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ មាន ២មណ្ឌល ៥៥បន្ទប់ បេក្ខជនសរុបចំនួន ១៣៥៤នាក់ ស្រី ៩៣១នាក់។ លោកថា ការប្រឡងនេះក្នុងគោលបំណងការប្រឡងសិស្សពូកែថ្នាក់ខេត្ត មិនមែនគ្រាន់តែជាការវាស់ស្ទង់សមត្ថភាពយកលេខរៀងប៉ុណ្ណោះទេ ប៉ុន្តែវាមានគោលបំណងសំខាន់ៗជាច្រើនសម្រាប់សិស្សានុសិស្ស និងប្រព័ន្ធអប់រំទាំងមូល ដែលជាការលើកទឹកចិត្ត និងផ្ដល់កិត្តិយស ។ ការប្រឡងនេះគឺជាវេទិកាមួយដែលអនុញ្ញាតឱ្យសិស្សដែលមានការខិតខំប្រឹងប្រែងទទួលបាននូវ ការទទួលស្គាល់។ ការទទួលបានជ័យលាភីនាំមកនូវកិត្តិយសដល់ខ្លួនឯង គ្រួសារ និងសាលារៀន ដែលជាកម្លាំងចិត្តយ៉ាងខ្លាំងក្លាសម្រាប់សិស្សក្នុងការបន្តការសិក្សាឱ្យកាន់តែពូកែ។
នៅមុនការកាត់វិញ្ញាសារប្រឡង គណអធិបតីទាំង២មណ្ឌលបានមានប្រសាសន៍ផ្តាំផ្ញើ ដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវធ្វើយ៉ាងណា ខិតខំប្រឹងប្រែងប្រឡងឱ្យអស់ពីសម្ថភាព ដើម្បីទទួលបានឱកាសក្នុងការប្រឡងសិស្សពូកែថ្នាក់ជាតិនាពេលខាងមុខ ដើម្បីជួយលើកមុខមាត់ដល់ ខ្លួនឯង គ្រួសារ និងខេត្តត្បូងឃ្មុំទាំមូល ខណៈការប្រឡងនេះគឺជាស្ពាន ដើម្បីឆ្ពោះទៅរកភាពជោគជ័យខ្ពស់ជាងមុន និងជាការបណ្ដុះបណ្ដាលធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់សង្គមជាតិ ៕
ដោយ ៖ ជឹង សេង






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣