កីឡា
ចាប់ឆ្នោតវគ្គ ៨ ក្រុម FA Cup ក្រុមខ្លាំងទាំងពីរ Man City និង Liverpool ត្រូវជួបគ្នា
ក្រុមខ្លាំងពីរ Manchester City និង Liverpool ត្រូវជួបគ្នាតាំងពីវគ្គ ៨ ក្រុមចុងក្រោយទៅហើយនៅ FA Cup បន្ទាប់ពីការចាប់ឆ្នោតថ្ងៃចន្ទម្សិលមិញនេះ។
ក្រុមជើងឯក ៧ សម័យ Man City នឹងត្រូវទទួលក្រុមជើងឯក ៨ សម័យ Liverpool នៅកីឡដ្ឋាន Etihad នៅដើមខែមេសាខាងមុនេះ។
ចំណែកក្រុមជើងឯក ១៤ សម័យ Arsenal នឹងត្រូវធ្វើដំណើរទៅទឹកដី Southampton ដែលកំពុងឈរលេខ ៨ នៅលីគទីពីរ។
Leeds United នឹងត្រូវធ្វើដំណើរទៅទឹកដី West Ham ដែលទើបយកឈ្នះ Brentford ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីយប់មិញ។
Port Vale បច្ចុប្បន្នលេងនៅលីគទី ៣ អង់គ្លេសជាក្រុមចំណាត់ថ្នាកទាបបំផុតដែលនៅសល់មកដល់វគ្គនេះ ខណៈពួកគេនឹងត្រូវជួបតោខៀវ Chelsea ជាលើកដំបូងតាំងពីឆ្នាំ ១៩២៩។
ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនឹងត្រូវធ្វើឡើងចុងសប្តាហ៍ថ្ងៃទី ៤ និងទី ៥ ដើមខែមេសាខាងមុខ៕ អត្ថបទ៖នាង សុភាវុធ

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣