ព័ត៌មាន
ក្នុងឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបករណីជួញដូរមនុស្សបាន ២៧២ករណី ឃាត់ខ្លួនជនសង្ស័យជាង ៤០០នាក់ និងរំដោះជនរងគ្រោះជិត ១ពាន់នាក់
ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៥ កន្លងមកនេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានធ្វើការបង្ក្រាបករណីជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានចំនួន ២៧២ករណី ឃាត់ខ្លួនជនសង្ស័យជាង ៤០០នាក់ និងសង្គ្រោះជនរងគ្រោះបានចំនួនជិត ១ពាន់នាក់។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានថ្លែងប្រាប់ BTV នៅរសៀលថ្ងៃទី១០ ខែមីនា នេះថា ក្នុងឆ្នាំ២០២៥ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានធ្វើការបង្ក្រាបករណីជួញដូរមនុស្ស បានសរុប ២៧២ករណី (ធៀបនឹងឆ្នាំ២០២៤ ចំនួន ១៩៨ករណី កើន ៧៤ករណី) ស្មើនឹង ៣៧,៣៧% ចែកចេញជា ៖ ករណីអំពើជួញដូរមនុស្សបង្ក្រាបបាន ១២៨/៥៣ករណី (កើន ៧៥ករណី) និងឃាត់ខ្លួនជនសង្ស័យ ២០៩នាក់ (ស្រី ១៥នាក់) ជនបរទេស ១៧នាក់ (ចិន១៣នាក់ ថៃ០៤នាក់)។ សង្គ្រោះជនរងគ្រោះ ៦០៩នាក់ (ស្រី២៤៧នាក់) និងមានអាយុក្រោម១៥ឆ្នាំ ២៧នាក់ (ស្រី១០នាក់) និងអាយុ១៥- ១៧ឆ្នាំ ៣៣នាក់ (ស្រី១៤នាក់) អាយុ១៨ឆ្នាំឡើង ៥៤៩នាក់ (ស្រី២២៣នាក់) ដែលត្រូវបានបញ្ជូនទៅសង្គមកិច្ច ៦៣នាក់ ដើម្បីផ្តល់កិច្ចគាំពារទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៣០នាក់ និងគ្រួសារ ៥១៦នាក់។
លោកជំទាវបានបន្តថា ករណីអំពើធ្វើអាជីវកម្មផ្លូវភេទបង្ក្រាបបាន ១៤៤ករណី បើប្រៀបធៀបទៅនិងឆ្នាំ២០២៤ ថយចុះ ១ករណី បានឃាត់ខ្លួនជនសង្ស័យ ២០១នាក់ (ស្រី ៣៨នាក់) ហើយមានជនបរទេស២៦នាក់ ផងដែរ។ សង្គ្រោះជនរងគ្រោះ ៣៨៥នាក់ (ស្រី៣៧៧នាក់) មានអាយុក្រោម១៥ឆ្នាំ ១២២នាក់ (ស្រី១២១នាក់) , អាយុ១៥-១៧ឆ្នាំ មាន១៣៧នាក់ស្រី និងអាយុ១៨ឆ្នាំឡើង ១២៦នាក់ (ស្រី១១៩នាក់)៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣