កីឡា
Newcastle បាត់បង់ជ័យជំនះចុងម៉ោងដោយបាល់ ១១ម៉ែត្ររបស់ Lamine Yamal
ក្រុមអង់គ្លេសសារិកាព្រៃ Newcastle បានបាត់បង់ជ័យជំនះគួរឱ្យសោកស្តាយនៅចុងម៉ោងទល់នឹង Barcelona ជើងទីមួយវគ្គ ១៦ ក្រុមចុងក្រោយ Champions League នៅពេល Lamine Yamal ស៊ុតបញ្ចូលទីបាល់ពិន័យ ១១ ម៉ែត្រតាមស្មើ ១-១ ចុងម៉ោង។

Newcastle United អាចនិយាយបានថាជាក្រុមមានប្រៀបលើក្រុមភ្ញៀវ Barcelona តាមរយៈឱកាសរបស់ពួកគេ មួយលើកជាពីរលើក។
ការប្រកួតបានរក្សាភាពស្ងៀមស្ងាត់ស្ទើពេញ ៩០ នាទី ខណៈក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បានរៀងខ្លួន។
Harvey Barnes បានធ្វើឱ្យអ្នកគាំទ្រ Newcastle ហ៊ោកញ្ជ្រៀវនៅពេលស៊ុតបញ្ចូលទីនាំមុននៅនាទីទី ៨៦ និងជាគ្រាប់បាល់ក្តីសង្ឃឹមនៃជ័យជំនះទៅហើយ។
ផ្ទុយទៅវិញការប្រកួតឈានដល់ម៉ោងបន្ថែមបង្គ្រប់ Barcelona ដែលព្យាយាមសម្រុកតាមស្មើខណៈ Newcastle ព្យាយាមទប់យកជ័យជំនះនោះ ខ្សែការពារ Malick Thiaw ភ្លាត់ស្នៀតបង្កកំហុសលើ Dani Olmo នៅក្នុងប្រអប់គ្រោះថ្នាក់ ស្របពេលដែលអ្នកគាំទ្រ និងអ្នកចាត់ការ Newcastle កំពុងស្រែកឱ្យលោកអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។
Lamine Yamal ជាអ្នកស៊ុតសម្រេចគ្រាប់បាល់ពិន័យ ១១ ម៉ែត្រនេះឱ្យ Barcelona តាមស្មើ ១-១ ខណៈ Newcastle មិនអាចរកបានជ័យជំនះបានដូចដែលពួកគេធ្លាប់ Barcelona ចុងក្រោយបំផុតនៅឆ្នាំ ១៩៩៧៕ អត្ថបទ៖នាង សុភាវុធ

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣