កីឡា
សហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានប្រកាសជូនដំណឹងដល់ក្រសួង រាជធានី-ខេត្ត សមាគម-ក្លឹបកីឡាវាយកូនបាល់ទាំងអស់ថា សហព័ន្ធគ្រោងនឹងរៀបចំការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៩ ខែមីនា ឆ្នាំ២០២៦ នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីស្វែងរកធនធានកីឡាករ កីឡាការិនីឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ។

លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានគូសបញ្ជាក់ថា តាមផែនការប្រចាំឆ្នាំរបស់សហព័ន្ធ ចំពោះការប្រកួតកម្រិតខ្ពស់ថ្នាក់ជាតិនេះ សហព័ន្ធត្រៀមរៀបចំវិញ្ញាសាចំនួន៤ រួមមាន៖ វាយឯកត្តជនបុរស-នារី វាយគូបុរស និងវិញ្ញាសាយុវជនអាយុក្រោម១៨ឆ្នាំ។ ចំពោះការទទួលពាក្យចុះឈ្មោះចូលរួមប្រកួតរបស់សមាគម-ក្លឹបនានាគ្រោងនឹងបញ្ចប់នាថ្ងៃទី១៤ ខែមីនាខាងមុខ។
អគ្គលេខាធិការរងរូបនេះបន្ថែមថា គ្រប់សមាសភាពកីឡាករ កីឡាការិនី ក្លឹប-សមាគមទាំងអស់ដែលបានចុះឈ្មោះចូលរួមនឹងត្រូវមកជួបជុំគ្នា នៅរសៀលថ្ងៃទី១៥ ខែមីនា ដើម្បីប្រជុំបច្ចេកទេស និងចាប់ឆ្នោត។ ការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកថ្នាក់ជាតិនេះប្រើប្រាស់កញ្ចប់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនផែនការអភិវឌ្ឍន៍ប្រភេទកីឡាអូឡាំពិកដ៏ពេញនិយមមួយនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសជ្រើសរើសធនធានកីឡាករ កីឡាការិនីឆ្នើមៗ ត្រៀមជ្រើសរើសដាក់បញ្ជូលក្នុងក្រុមជម្រើសជាតិ ត្រៀមការប្រកួតអន្តរជាតិនានា នាពេលខាងមុខផងដែរ។
គួររំលឹកថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាតែងរៀបចំទទួលរៀបចំការប្រកួតកីឡាវាយកូនបាល់អាស៊ី វគ្គជម្រុះតំបន់ ក៏ដូចជារៀបចំព្រឹត្តិការណ៍អន្តរជាតិនានាជាបន្តបន្ទាប់ ដោយតែងតែបានផ្តល់ឱកាសជូនដល់កីឡាករ កីឡាការិនីរបស់ខ្លួនបានដកពិសោធន៍បង្កើនគុណភាពបច្ចេកទេសជាមួយអត្តពលិកមកពីបណ្តាប្រទេសនានា។
ចំពោះការចូលរួមប្រកួតរបស់អត្តពលិកកម្ពុជាក្នុងព្រឹត្តិការណ៍អន្តរជាតិត្រូវបានលោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាចាត់ទុកថា ការធ្វើម្ចាស់ផ្ទះពិតជាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនជាមួយនឹងការផ្តល់សេចក្តីទុកចិត្តពីសហព័ន្ធវាយកូនបាល់អន្តរជាតិ និងរិតចំណងមិត្តភាព សាមគ្គីភាពជាមួយបណ្តាប្រទេសចូលរួម ព្រមទាំងផ្តល់ឱកាសដល់អត្តពលិកកម្ពុជាទាំងឈុតយុវជន និងឈុតធំបានដកពិសោធន៍ក្នុងការប្រកួតលក្ខណៈអន្តរជាតិ។ បើចង់អភិវឌ្ឍសមត្ថភាពរបស់អត្តពលិកយើង នោះត្រូវផ្តល់ឱកាសឱ្យពួកគាត់បានចូលរួមប្រកួតឱ្យបានកាន់តែច្រើន គឺកាន់តែល្អប្រសើរ៕


-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម