ព័ត៌មាន
ព្រះខ័នរាជស្វាយរៀង ចាកចេញទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីប្រកួតបាល់ទាត់ AFC Challenge វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ ជាមួយក្លឹប Manila Diggers
ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ព្រឹកថ្ងៃទី១៤ខែមេសានេះបានចាកចេញទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីប្រកួតបាល់ទាត់ AFC Challenge វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ ជាមួយក្លឹប Manila Diggers ។
ការចាកចេញ និងស្ថិតនៅក្រៅប្រទេសរបស់ជើងឯកកម្ពុជា ព្រះខ័នរាជនាពេលនេះ ស្របពេលដែលប្រជាជនទូទាំងប្រទេស កំពុងប្រារព្ធ និងអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ Manila Diggers ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ វេលាម៉ោង ៧និង០០នាទៅយប់ នៅពហុកីឡដ្ឋាន Rezal Memorial ក្រោយស្មើគ្នា ១ទល់១ កាលពីជើងទីនៅទឹកដីកម្ពុជា។
មុនជួបគ្នាជាថ្មី ព្រះខ័នរាជស្វាយរៀងទើបតែដណ្ដើមបានជើងឯកលីគកំពូលកម្ពុជា លើកទី៣ជាប់គ្នា ក្រោយឈ្នះ អឹមអូអាយ កំពង់ដេវ៉ា ៣ទល់២ កាលពីថ្ងៃអាទិត្យកន្លងមកនេះ ទោះបីសល់៤ប្រកួតទៀតក៏ដោយ។ ឯ Manila Diggers មិនមានការប្រកួតទេ ព្រោះការប្រកួតលីគហ្វីលីពីនរបស់គេជាមួយក្លឹប Stallions ត្រូវលើកពេល។
ការប្រកួតនេះ BTV News ផ្សាយផ្ទាល់ពីហ្វីពីន ជូនបងប្អូនអ្នកគាំទ្របាល់ទាត់ជាតិកម្ពុជា៕















-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣