Connect with us

ព័ត៌មាន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាធិបតីក្នុងពិធីវេរភត្តប្រគេនព្រះសង្ឃ និងវាលុកចេតិយ (ពូនភ្នំខ្សាច់) ថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អញ្ជើញជាធិបតី ក្នុងពិធីវេរភត្តប្រគេនព្រះសង្ឃ និងវាលុកចេតិយ (ពូនភ្នំខ្សាច់) ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវជាថ្ងៃ វីរៈវ័នបត នៅបរិវេណរមណីដ្ឋានប្រវត្តិសាស្ត្រ វត្តភ្នំ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។

ពិធីពូនភ្នំខ្សាច់ ត្រូវបានពន្យល់ថា គឺជាការរំឭកដល់ព្រះចូឡាមណីចេតិយ។ ការរឭកដល់ព្រះចូឡាមណីចេតិយ គឺជាការរឭកដល់ព្រះកេសា និងព្រះសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធ។ ការរំឭកដល់ព្រះសារីរិកធាតុ គឺដូចជាការរំឭកដល់ តួអង្គផ្ទាល់នៃព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គមានគុណជាអនេកប្បការចំពោះសត្វលោក ពោលគឺគុណទាំងបី រួមមាន បញ្ញាគុណ ករុណាគុណ និងវិសុទ្ធគុណ។

ចាស់បុរាណបានពោលថា បើយើងបានពូនភ្នំខ្សាច់ គឺដូចជាយើងហ្នឹងបានចូលរួមសាងសង់ព្រះចេតិយ ថ្វាយព្រះសម្មាសម្ពុទ្ធផ្ទាល់ផងដែរ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia