ព័ត៌មាន
កម្ពុជាឈានទៅរកបរិស្ថានស្អាតជាងមុន ខណៈពលរដ្ឋមានការទទួលខុសត្រូវនិងចូលរួមទុលកដាក់សំរាមបានត្រឹមត្រូវ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ
ភ្នំពេញ៖ កម្ពុជាកំពុងមានវឌ្ឍនភាពជាក់ស្តែងឆ្ពោះទៅរកបរិស្ថានស្អាតជាងមុន ដោយប្រជាពលរដ្ឋទូទាំងប្រទេស បានចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រង និងទុកដាក់សំរាមត្រឹមត្រូវ ក្នុងអំឡុងពីធីបុណ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ។
ចាប់ពីទីក្រុងរហូតដល់ខេត្តជនបទ សាធារណជនមកពីគ្រប់មជ្ឈដ្ឋាន រួមទាំងសិស្ស និស្សិត កម្មករ ព្រះសង្ឃ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានចូលរួមសប្បាយរីករាយអបអរសាទរឆ្នាំថ្មីប៉ុណ្ណោះទេ ថែមទាំងបានចូលរួមធ្វើសកម្មភាពអប់រំ ជំរុញការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដែលជួយការពារបរិស្ថានឱ្យបានស្អាតផងដែរ។ ផ្លូវថ្នល់ វត្តអារាម និងកន្លែងសាធារណៈដែលជាធម្មតា មានការធ្វើចរាចរណ៍ និងដើរកម្សាន្ត ជាច្រើនក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនេះ បានរក្សាបានភាពស្អាតជាងមុននៅឆ្នាំនេះ ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរឥរិយាបថរបស់សាធារណជន ក្នុងការស្រឡាញ់ភាពស្អាតនិងការថែរក្សាបរិស្ថាន។
អាជ្ញាធរមូលដ្ឋាន និងក្រុមសង្គមស៊ីវិល ដូចគ្នា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសហគមន៍ រៀបចំយុទ្ធនាការសម្អាត និងលើកកម្ពស់ការយល់ដឹង អំពីការចោលសំរាម ដោយមានការទទួលខុសត្រូវ។ អ្នកស្ម័គ្រចិត្តត្រូវបានគេឃើញ ប្រមូល ទុកដាក់ និងធ្វើការញែកសំរាម របស់ដែលអាចកែច្នៃបាន និងលើកទឹកចិត្តអ្នកចូលរួមពិធីបុណ្យ ឲ្យកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។
មន្ត្រីជំនាញក្រសួងបរិស្ថាន បានឱ្យដឹងថា ការផ្លាស់ប្តូរទម្លាប់នេះបង្ហាញពីអ្វី ដែលលើសពីការខិតខំប្រឹងប្រែងនាពេលកន្លងមក និងនៅពេលមានពិធីបុណ្យនានា។ “នេះមិនមែនគ្រាន់តែជាការសម្អាតក្នុងអំឡុងពេលបុណ្យនោះទេ”។ “វាបង្ហាញពីវប្បធម៌នៃការទទួលខុសត្រូវ និងមោទនភាពកាន់តែខ្លាំងឡើងក្នុងការរក្សាកម្ពុជាឲ្យស្អាត”។
ចលនារួមគ្នាពេលនេះ បានប្រព្រឹត្តទៅស្របនឹងគោលនយោបាយ និងយុទ្ធសាស្រ្តជាតិ ដើម្បីកែលម្អនិរន្តរភាពបរិស្ថាន និងសុខភាពសាធារណៈ។ អ្នកសង្កេតការណ៍សង្គម បានចាត់ទុកថា ការចូលរួមរបស់ប្រជាពលរដ្ឋទូទៅ បានជួយលើការងារជំរុញភាពស្អាតនៅក្នុងសង្គមកម្ពុជា បន្ថែមលើសកម្មភាពរបស់រដ្ឋាភិបាល ដែលបានដាក់ចេញ។ ការណ៍នេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះចីរភាពណៅពេលខាងមុខ៕













-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច