ព័ត៌មាន
រយៈពេល២ថ្ងៃភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាង៥ម៉ឺន៦ពាន់នាក់ទស្សនាប្រាសាទអង្គរ ក្នុងពិធីចូលឆ្នាំថ្មី
មន្ដ្រីជំនាញអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាង៥ម៉ឺន៦ពាន់នាក់ បានដើរទស្សនាប្រាសាទអង្គរវត្ដ ក្នុងរយៈពេល២ថ្ងៃ នៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ខែមេសាឆ្នាំ២០២៦នេះ។
អ្នកទេសចរជាតិ មកពីរាជធានីខេត្ដ នៅថ្ងៃទី១៦ខែមេសាឆ្នាំ២០២៦នេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានបន្ដមកទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត នៃប្រាសាទអង្គរវត្ត នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ ខណៈដែល ពួកគាត់បានឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដែលធ្វើឱ្យកំណើនសេដ្ឋកិចដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ពួកគាត់សម្ដែងមោទនភាពចំពោះរមណីយដ្ឋានប្រវត្ដិសាស្ដ្រមួយនេះ ដែលស្ថាប័នពាក់ព័ន្ធ បានអភិវឌ្ឍន៍ឱ្យមានការរីកចំរើនជាបន្ដបន្ទាប់ ដែលធ្វើឱ្យទាក់ទាញអ្នកទេសចរគ្រប់ជាតិសាសន៍ ទស្សនាប្រកបដោយសុខសុវត្ថិភាព ។
ពួកគាត់បន្តថា ទោះបីជាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ ប៉ុន្ដែពេលបានឃើញពីភាពអស្ចារ្យនៃប្រាសាទអង្គរ មានរម្មណ៍ស្រស់ថ្លា ជាពិសេស បានឃើញកំពូលប្រាសាទអង្គរ អមជាមួយស្រះទឹក ខណៈដែលការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងអភិរក្សប្រាសាទបុរាណកាន់តែមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។
បើតាមរបាយការណ៍របស់ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ របស់អាជ្ញាធរជាតិអប្សរា បានបង្ហាញថា ក្នុងឱកាសពិធីបុណ្យឆ្នាំថ្មី នៅថ្ងៃទី១៤ខែមេសាឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិនិងអន្ដរជាតិចូលទស្សនាតំបន់អង្គរ មានចំនួនប្រមាណជាង២ម៉ឺន២០០០នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន២០៩១នាក់ និងនៅថ្ងៃទី១៥ខែមេសាឆ្នាំ២០២៦នេះ មានអ្នកទេសចរជាច្រើនជាតិសាសន៍ ប្រមាណជាង៣ម៉ឺន២ពាន់នាក់ បានទៅបន្ដទៅទស្សនាប្រាសាទអង្គរ ក្នុងនោះអ្នកទេសចរអន្ដរជាតិមានចំនួន ៣៨៥៧នាក់ ដែលសរុបរយៈពេលពីថ្ងៃនេះ មានអ្នកទេសចរជាតិនិងអន្ដរជាតិជាង៥ម៉ឺន៦ពាន់នាក់៕






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ