ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បង្ហាញក្ដីសោមនស្ស និងជ្រះថ្លា បានចូលរួមជាមួយព្រះថេរានុថេរៈ និងពលរដ្ឋដង្ហែព្រះពុទ្ធបដិមា ដើម្បីរំលឹកដឹងគុណដល់ព្រះសម្មាសម្ពុទ្ធ និងសុំសិរីសួស្តីជូនជាតិមាតុភូមិ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បង្ហាញក្ដីសោមនស្ស និងជ្រះថ្លាបានចូលរួមជាមួយព្រះថេរានុថេរៈ និងពលរដ្ឋដង្ហែព្រះពុទ្ធបដិមាដើម្បីរំលឹកដឹងគុណដល់ព្រះសម្មាសម្ពុទ្ធ និងសុំសិរីសួស្តីជូនជាតិមាតុភូមិ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ ត្រូវនឹងថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ឯកឧត្តមបានថ្លែងថា៖«ខ្ញុំពិតជាមានសេចក្តីសោមនស្ស និងជ្រះថ្លាជាទីបំផុត ដែលបានចូលរួមជាមួយព្រះថេរានុថេរៈ ភិក្ខុសង្ឃ ដូនជី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងក្បួនដង្ហែព្រះពុទ្ធបដិមាពីវត្តឧណ្ណាលោម ឆ្ពោះទៅកាន់វត្តភ្នំ ដើម្បីធ្វើប្រទក្សិណ និងប្រារព្ធកិច្ចស្រង់ព្រះ នាថ្ងៃទី៣ ថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ»។
ឯកឧត្តមបានបន្តថា នាឱកាសពិធីចូលឆ្នាំ ប្រជាពលរដ្ឋខ្មែរ តែងប្រារព្ធពិធីដង្ហែ និងស្រង់ព្រះពុទ្ធបដិមា ដើម្បីរំលឹកដឹងគុណដល់ព្រះសម្មាសម្ពុទ្ធ និងសុំសិរីសួស្តីជូនជាតិមាតុភូមិ។ ក្រុមគ្រួសារខ្មែរក៏និយមរៀបចំពិធីស្រង់ទឹកជូនអ្នកមានគុណ និងចាស់ព្រឹទ្ធាចារ្យ ដើម្បីបង្ហាញនូវកតញ្ញូធម៌ សុំខមាទោស និងទទួលពរជ័យសិរីមង្គលត្រជាក់ត្រជុំក្នុងឱកាសឆ្នាំថ្មី។ កិច្ចពិធីនេះ មិនត្រឹមតែជាការគោរពប្រតិបត្តិតាមគន្លងសាសនា និងបន្តថែរក្សាប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិទេ តែជាឱកាសសម្រាប់ការជួបជុំក្រុមគ្រួសារ ដែលបានដកឃ្លាពីការងារមមាញឹក មកប្រារព្ធពិធីរួមគ្នាតាមទំនៀមទម្លាប់ដូនតា។
ក្នុងឱកាសនេះ ឯកឧត្តមបាន ថ្លែងអំណរគុណដល់លោកតា លោកយាយ ពុកម៉ែ អ៊ុពូមីង បងប្អូនទាំងអស់ដែលបានចូលរួមយ៉ាងច្រើនកុះករ ដែលបានញ៉ាំងកិច្ចពិធីនាថ្ងៃនេះ កាន់តែមានភាពអធិកអធម និងមានអត្ថន័យក្រៃលែង៕




















-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣