ព័ត៌មាន
ភាពសប្បាយរីករាយរបស់ពលរដ្ឋភៀសសឹក បង្ហាញពីការជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល
រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ ប្រជាពលរដ្ឋភៀសសឹកតាមបណ្តាខេត្តទាំង៣ ព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ បានចូលរួមសប្បាយរីករាយអបអរសាទរដូចប្រជាពលរដ្ឋទូទៅតាមរយៈការរៀបចំរបស់រដ្ឋបាលខេត្តក្នុងមូលដ្ឋាន។
ក្នុងឱកាសចូលឆ្នាំនេះដែរ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានធ្វើដំណើរចុះទៅតាមបណ្តាខេត្តទាំង៣ ដើម្បីចុះជួបសំណេះសំណាល និងចូលរួមសប្បាយរីករាយជាមួយប្រជាពលរដ្ឋ ក្នុងគ្រាដែលរាជរដ្ឋាភិបាលបានខិតខំគ្រប់មធ្យោបាយទាមទារអធិបតេយ្យភាពជាតិ និងការបាត់បង់ដោយសារការឈ្លានពានរបស់ប្រទេសថៃ។
ជាក់ស្តែង រយៈពេល៣ថ្ងៃចូលឆ្នាំនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានចុះជួបប្រជាពលរដ្ឋហើយផ្តល់ស្នាមញញឹម ដោយការដោះស្រាយបញ្ហាទឹកស្អាតជូនពួកគាត់ និងរៀបចំការជញ្ជូនទឹកទៅតាមខ្នងផ្ទះសម្រាប់ជាតម្រូវការប្រើប្រាស់ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ទោះក្នុងស្ថានភាពជីវភាពមិនដូចមុនក្តី ប៉ុន្តែភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋភៀសសឹកក្នុងរយៈពេល៣ថ្ងៃនេះ បានបង្កប់នូវអត្ថន័យឆ្លុះបញ្ចាំងពីការផ្តល់សេចក្តីទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ជាប់ជាប្រចាំពីសុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹកតាមបណ្តាខេត្ត។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសំណូមពរឲ្យមានការយោគយល់ដល់អាជ្ញាធរ និងក្រុមការងារចំពោះកង្វះខាតលើការអនុវត្តការងារមួយចំនួន។ ក្រោយពិធីបុណ្យចូលឆ្នាំ ក្រុមការងារនឹងពន្លឿនសកម្មភាពការងាររបស់ខ្លួនឲ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបចំពោះតម្រូវការទាំងឡាយបម្រើដល់ការរស់នៅប្រចាំថ្ងៃផងដែរ៕











-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ